សាលាក្តី ខ្មែរក្រហម សម្រេចបិទកិច្ច ស៊ើបសួរ ប្រឆាំង អ៊ឹម ចែម ក្នុងសំណុំ រឿង០០៤

ភ្នំពេញ៖ អង្គជំនុំជម្រះ វិសាមញ្ញក្នុង តុលាកម្ពុជា (អ.វ.ត.ក)រឺហៅសាមញ្ញថា សាលាក្តីខ្មែរក្រហម នៅថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៥ នេះបានសម្រេចបិទកិច្ចស៊ើបសួរ ប្រឆាំង អ៊ឹម ចែម នៅក្នុងសំណុំរឿង ០០៤ ។

យោងតាមសេចក្តីជូនដំណឹងរបស់ អ.វ.ត.ក ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាន នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៥នេះបានឲ្យដឹងថា សហចៅក្រមស៊ើបអង្កេតជូនដំណឹង ដល់ភាគីទាំងអស់ថា កិច្ចស៊ើបសួរប្រឆាំង អ៊ឹម ចែម ក្នុងសំណុំរឿង០០៤ ត្រូវបានបញ្ចប់ ។

សេចក្តីជូនដំណឹងបានឲ្យដឹងទៀតថា នៅថ្ងៃនេះ គឺជាការបិទសួរដែលបានធ្វើឡើងអស់រយៈពេល ៦ឆ្នាំលើ អ៊ឹម ចែម ទាក់ទងបទឧក្រិដ្ឋដែលបានចោទថា បានព្រព្រឹត្តឡើងរវាងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ខែមករាឆ្នាំ១៩៧៩ ហើយសម្រាប់កិច្ចស៊ើបសួរប្រឆាំង អោន អាន និង យឹមទិត្យ ក្នុងសំណុំរឿង០០៤ នៅតែបន្តបើកការស៊ើបអង្កេត។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា កិច្ចស៊ើបសួរប្រឆាំងអ៊ឹម ចែម ដែលបានធ្វើឡើងបន្ទាប់ពីទទួលបាន ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្តស៊ើបសួរលើកទី៣ ដែលសហព្រះរាជអាជ្ញាអន្តរជាតិបានដាក់ នៅថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០០៩ ។ បន្ទាប់មកវិសាលភាពស៊ើបសួរ ត្រូវបានពង្រីកតាមរយៈ ដីការសន្និដ្ឋានបញ្ជូន រឿងឲ្យស៊ើបសួរបន្ថែម ដែលព្រះរាជអាជ្ញាអន្តរជាតិ បានដាក់នៅថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១១ នៅថ្ងៃទី ២៤ខែមេសាឆ្នាំ២០១៤ និងនៅថ្ងៃទី៥ខែសីហាឆ្នាំ២០១៥ និងថ្ងៃទី២៥វិច្ឆិកាឆ្នាំ២០១៥ ៕

សាលាក្តី ខ្មែរក្រហម សម្រេចបិទកិច្ច ស៊ើបសួរ ប្រឆាំង អ៊ឹម ចែម ក្នុងសំណុំ រឿង០០៤