ឃាត់ខ្លួនស្មៀនឃុំ ម្នាក់តាមដីការ តុលាការ

កណ្តាល៖ បុរសម្នាក់ ដែលជាស្មៀនឃុំ ត្រូវបាននគរបាលឃាត់ខ្លួន ទៅដីការបស់តុលាការ ខេត្តកណ្តាល ពីបទឆបោកកាលពីអំឡុង ឆ្នាំ២០១៤ ។ ការឃាត់ខ្លួននេះ ប្រព្រឹត្តទៅកាលពី ម៉ោង ១៥និង០០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចភូមិអញ្ជែង ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បើយោងតាម នគរបាលបានឲ្យដឹងថា ជនជាប់ចោទដែល ឃាត់ខ្លួនបាននោះឈ្មោះ ឡេក ហឿន ភេទប្រុស អាយុ ៤៥ឆ្នាំ មានមុខរបរជា ស្មៀនឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

នគរបាលបានបន្តថា ការឃាត់ខ្លួនជនជាប់ ចោទខាងលើនេះ គឺធ្វើឡើងទៅតាមដីការលេខ ៩១១ដកបចខ ចុះថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០១៥ ចេញដោយលោកផូង វណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ។ ពីបទឆបោកប្រព្រឹត្ត នៅក្នុងភូមិអញ្ជែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីឆ្នាំ២០១៤។

នគរបាលបានបន្តថា បន្ទាប់ពីឃាត់ខ្លួនជនជាប់ចោទ ត្រូវបានកម្លាំងនគរបាល ចាត់បញ្ជូនទៅកាន់ តុលាការដើម្បីធ្វើការសាកសួរទៅតាមនីតិវិធី៕

ឃាត់ខ្លួនស្មៀនឃុំ ម្នាក់តាមដីការ តុលាការ