ឆ យី មាន​វិបត្តិ​សេ​រី មិន​ចង់​ជាន់​ដាន​ចាស់

ជា​អ្នក​សម្តែង និង​ចម្រៀង​សិច​ស៊ី ឆ យី កាលពី​កន្លងទៅ​ថ្មីៗ​នេះ​នាង​បាន​សរសេរ​សារ​បង្ហោះ នៅលើ​បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង​បង្ហាញ​ពី​ការ​ឆ្អែត​ចិត្តជា​មួយជីវិត​ស្នេហា​នាង​កន្លង មក​ដោយ​ប្តេជ្ញា​លែង​ឲ្យ​ជាន់​ដាន​ចាស់​ទៀតហើយ​។ ​អ្នកនាង ឆ​យី ទោះបីជា​សព្វថ្ងៃនេះ​ជីវិត​ម្តាយ​-​កូន​របស់​នាង​ហាក់​រស់នៅ​ខ្វះ​ភាពកក់ក្តៅ​ដោយ​ពុំមាន​វត្តមាន​បុរស​ត្រូវជា​ប្ដី និង​ឪពុក​របស់​កូនស្រី​នៅក្បែរ ក៏​ពិតមែនតែ​សម្រាប់​នាង​គឺ​មិនដែល​បង្ហាញ​ពី​អារម្មណ៍​អស់សង្ឃឹម​និង​តូចចិត្ត​ចំពោះ​ខ្លួនឯង​ឡើយ​។

ផ្ទុយទៅវិញ​ជារឿយៗ​គេ​បែរជា​ឃើញ​នាង បង្ហាញ​ពី​ឆន្ទៈ​តស៊ូ​យ៉ាងរឹងមាំ​បំផុត​ក្នុងការ​បំពេញ​តួនាទី​ធ្វើជា​ម្តាយ​ដ៏​ល្អ​សម្រាប់​កូន​ដើម្បី​ប្រែក្លាយ​អនាគត​ខ្លួនឯង និង​កូន​ឲ្យ​មាន​ភាព​កាន់តែ​ប្រសើរឡើង​នា​ថ្ងៃ​អនាគត​។​

ឆ យី មាន​វិបត្តិ​សេ​រី មិន​ចង់​ជាន់​ដាន​ចាស់

ដោយ​ឆ្លងកាត់​ការលំបាក​គ្រប់បែបយ៉ាង​នៅក្នុង​ជីវិត​មានឈ្មោះ​ជា​ស្ត្រី មេម៉ាយ​រស់នៅ​តែ​ពីរ​នាក់​ម្តាយ​និង​កូន​ដ៏​កំសត់​នោះ​ហើយ​ទើប​ធ្វើ​ឲ្យ​អ្នកនាង ឆ​យី ប្រកាស​មិន​ចង់​វិលត្រឡប់​ដើររក​ផ្លូវ​ថយក្រោយ​ទៅរក​អតីតកាល​របស់ខ្លួន​វិញ​។ នាង​បានលើកឡើង​តាមរយៈ​ហ្វេ​ស​ប៊ុ​កថា​៖ «​គ្មាន​ថ្ងៃ​ដែល​ខ្ញុំ​ត្រូវ​ត្រឡប់មក​ដើរ​ផ្លូវ​ដដែល​ម្តង​ទៀតឡើយ​ជីវិត មាន​ច្រើនតង់​ណាស់​ហើយ​ទម្រាំ​ដើរមក​ដល់​ចំណុច​នេះ​មិន​ងាយស្រួល​ទេ​»​។ អ្នក​មេម៉ាយ​កូន​មួយ ឆ​យី បាន​បន្ថែមថា​៖ នៅពេលនេះ​ខួរក្បាល​ខ្ញុំ​ទទេ​ស្អាត​មិន ទាន់​គិត​អ្វី​ទេ​ក្រៅពី​មើលថែ​កូន​។ កូន​ជា​ជីវិត និង​ជា​កម្លាំងចិត្ត​សម្រាប់​ខ្ញុំ​ហើយ​គ្មាន​គេ​ប្រហែលជា​ខ្ញុំ​ត្រូវ​ស្លាប់បាត់​យូរហើយ​។​

គួររំលឹកថា​កន្លងទៅ​នេះ ឆ យី ធ្លាប់បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​ទស្សនិកជន​អ្នកគាំទ្រ​ម្តង​រួចមក​ហើយដោយ​កាលនោះ​នាង​បាន​ចេញមុខ​ប្រកាសប្រាប់​អំពី​ដំណឹង​មានកូន​ដល់​ទស្សនិកជន​ដោយ​មិនបាន​បង្ហាញមុខ​ស្វាមី​ថា​ជា​បុរស​រូប​ណា​ម្នាក់​ឡើយ​។ ប៉ុន្តែ​បន្ទាប់ពី​ប្រកាស​បាន​រយៈពេល​ប៉ុន្មាន​ខែ​នាង​ក៏​សម្រាល​បានកូន​ស្រី​យ៉ាង​ជោគជ័យ​ដូច​បំណងប្រាថ្នា​តាមរយៈ​វិធីសាស្ត្រ វះកាត់ ហើយ​បើ​គិត​រហូត​មកទល់ពេលនេះ​កូនស្រី​របស់​ឆ យី​ដែលមាន​ឈ្មោះថា សំណាង ទេពី គឺមាន​អាយុប្រមាណ​ជា​៤​ខែ​ហើយ​៕ ដេវីត​

ឆ យី មាន​វិបត្តិ​សេ​រី មិន​ចង់​ជាន់​ដាន​ចាស់