ធី​ណា​តា មិន​ហ៊ាន​ឱ្យ​សង្សារ​ជួប​មុខ​អ្នកកាសែត ដោយសារតែ​……​

នៅពេល​ទំនាក់ទំនង​ស្នេហា ជាមួយ​លោក ម៉ន គង់ មន្ត្រី​ប៉ូលីស​ក្រសួងមហាផ្ទៃ នៅមាន​ព័ត៌មាន​ពាក់ព័ន្ធ​ជាមួយ​កញ្ញា រតនៈ ពិសី ធ្វើឱ្យ​តារាចម្រៀង ធី​ណា​តា ដេក​មិន លក់ បក់​មិន​ល្ហើយ នៅពេលដែល​នាង​ត្រូវ​ទទួល​រងការចោទប្រកាន់ថា ជា​មារជ្រែកស្នេហ៍​កញ្ញា រតនៈ ពិសី នោះ​។

ធី​ណា​តា មិន​ហ៊ាន​ឱ្យ​សង្សារ​ជួប​មុខ​អ្នកកាសែត ដោយសារតែ​……​

បញ្ហា​នេះ ធី​ណា​តា ធ្លាប់បាន​ចេញមុខ​ឆ្លើយ​រួចមកហើយ​ថា កន្លងមក​នាង មិន​ធ្លាប់មាន​ការជាប់​ពាក់ព័ន្ធ ឬក៏​ជ្រែក​ស្នេហ៍ រតនៈ ពិសី នោះទេ តែ​នាង​គ្រាន់តែ​ទទួលបាន​សារពី​កញ្ញា រតនៈ ពិសី មួយចំនួនដែល​បាន​ផ្ញើមក​ឲ្យ​នាងនិយាយ​ពី​ចំណុច​អ​វិ​ជ្ជមាន​របស់​សង្សានាង។​ តែ​សារ​នោះ​នាង​យល់ថា មនុស្ស​ពីរ​នាក់​ឈ្លោះ​គ្នា គេ​មិនដែល​និយាយ​ចំណុចល្អ​អ្នក​ម្ខាង​ទៀត​នោះទេ​។​

ធី​ណា​តា មិន​ហ៊ាន​ឱ្យ​សង្សារ​ជួប​មុខ​អ្នកកាសែត ដោយសារតែ​……​

ក្រោយពី​ចេញមុខ​បញ្ជាក់​ខាងលើនេះ ធី​ណា​តា ក៏បាន​ប្រកាស​ធ្វើ​សន្និសីទកាសែតនៅ​ថ្ងៃទី​១៤ ខែធ្នូ ដើម្បីឱ្យ​សង្សារ​របស់​នាង លោក ម៉ន គង់ ចេញមុខ​ឆ្លើយតបចំពោះ​សំណួរ​អ្នកសារព័ត៌មានបញ្ជាក់​ពី​រឿងរ៉ាវ​ចាស់​របស់គាត់​ជាមួយ​កញ្ញា រតនៈ ពិសី និង​ រឿងដែលគាត់​បានមក​បង្កើត​ទំនាក់ទំនង​ស្នេហា​ថ្មី​ជាមួយ​នាង ឱ្យ​មហាជន​បានដឹង​ការពិត​។

ធី​ណា​តា មិន​ហ៊ាន​ឱ្យ​សង្សារ​ជួប​មុខ​អ្នកកាសែត ដោយសារតែ​……​

ប៉ុន្តែ ក្រោយពី​ប្រកា​សបាន​ប្រមាណ​ជា​បួន​ថ្ងៃ​ស្រាប់តែ​ដល់​ថ្ងៃទី​១៤ ធី​ណា​តា បានប្រកាស​វិញ​ថា នាង​មិន​បានធ្វើ​សន្និសីទកាសែត​ទេ ហើយ​នាង​ក៏​មិនបាន​ប្រាប់​ពី​មួល​ហេតុ​ដែរ​។ ទើបតែ​នៅ​ល្ងាច​ថ្ងៃទី​១៦ ខែធ្នូ ម្សិលមិញ​នេះ កញ្ញា បាន​ប្រាប់ថា នាង​មិន​ចង់ឱ្យ​សង្សារ​ជួប​ជាមួយ​អ្នកកាសែត​ទេ នាំ​តែមាន​រឿង​កាន់តែ​វែងឆ្ងាយ​ទៅវិញ​៕ ប្រមាញ់ តារា​
ធី​ណា​តា មិន​ហ៊ាន​ឱ្យ​សង្សារ​ជួប​មុខ​អ្នកកាសែត ដោយសារតែ​……​

ធី​ណា​តា មិន​ហ៊ាន​ឱ្យ​សង្សារ​ជួប​មុខ​អ្នកកាសែត ដោយសារតែ​……​