ធនាគារជាតិ​កម្ពុជា បោះផ្សាយ​កាស​អនុស្សាវរីយ៍​អបអរ​ការបង្កើត​សហគមន៍​អាស៊ាន​

​ដើម្បី​ចូលរួម​អបអរសាទរ​ការបង្កើត​សហគមន៍​អាស៊ាន​នៅ​ចុងឆ្នាំ​២០១៥​នេះ ធនាគារជាតិ​នៃ​កម្ពុជា​(NBC) បាន​បោះផ្សាយ​កាស​អនុស្សាវរីយ៍​អាស៊ាន ជា​ប្រភេទ​៣.០០០​រៀល​។

​បើតាម​សេចក្តីជូនដំណឹង​របស់​ធនាគារជាតិ​នៅ​កម្ពុជា កាស អនុស្សាវរីយ៍​អាស៊ាន​នេះ ធ្វើ​ពី​ប្រាក់​ទឹក​៩៩៩ មាន​វិជ្ឈមាត្រ​៤០,៧០ មី​លី​ម៉ែត្រ មាន​ទម្ងន់​១oz  ឬ​៣១,១០៣​ក្រាម ចំណែក​ផ្ទៃ​ខាងមុខ​មាន​រូប​ប្រាសាទអង្គរវត្ត​តំណាង​ឲ្យ​កម្ពុជា និង​ផ្ទៃ​ខាងក្រោយ មាន​រូប​ទង់ជាតិ និង​ទង់ជាតិ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ ។​

​ធនាគារជាតិ​នៃ​កម្ពុជា នឹង​ចេញលក់​កាស​អនុស្សាវរីយ៍​នេះ នៅ​ថ្ងៃ​សុក្រ ទី​២៥ ខែធ្នូ ក្នុងតម្លៃ​២២៣.០០០​រៀល ក្នុង​១​កាស នៅ​ធនាគារជាតិ​កម្ពុជា​៕