ទាំងនេះជារូបភាព នៃពិធីរំលឹកខួប ៤ ឆ្នាំ នៃការទទួល មរណៈភាព លោក គីម ជុងអ៊ីល

ព្យុងយ៉ាង៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ ២០១៥  គឺជាពេលគម្រប់ខួប ៤ឆ្នាំគត់ ដែលអតីតមេដឹក នាំកំពូល ជំនាន់ទីពីរ កូរ៉េខាងជើង និង ដែលត្រូវជាបិតា របស់មេដឹកនាំ កំពូល បច្ចុប្បន្ន បាន ទទួលមរណៈភាពនៅ ប្រទេសចិន ដោយសារតែជំងឺ បេះដូងធ្ងន់ធ្ងរ កាលពីឆ្នាំ ២០១១។ នេះបើតាម ការដកស្រង់ពីសារព័ត៌មានរដ្ឋ កូរ៉េខាងជើង។

មន្ត្រីកំពូលៗ និង អ្នកក្រោមឱវាទ កូរ៉េខាងជើងជាច្រើនរូប បានប្រមូលផ្តុំ គ្នានៅមុខទីលាន ម៉ាន់សូ ចាប់តាំង ពីពេលព្រឹកថ្ងៃព្រហស្បតិ៍ មក ដើម្បីដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ មេដឹកនាំ ដែលជាដួងព្រលឹងជាតិ របស់ ពួកគេ។ ពិធីខួបគម្រប់ ៤ឆ្នាំ នេះក៏មានការអញ្ជើញ ចូលរួម ពីមេដឹកនាំកំពូល គីម ចុងអ៊ុន ផងដែរ។

គួរបញ្ជាក់ថា លោក គីម ជុងអ៊ីល បានទទួលមរណភាព ដោយជំងឺដាច់សសៃឈាមបេះដូង កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១១ ស្ថិតនៅទីក្រុង មួយរបស់ចិន ជាប់ព្រំដែនកូរ៉េខាងជើង រួច បន្ទាប់មកសពរបស់លោក ត្រូវបានបញ្ជូន តាមរថភ្លើង ត្រឡប់មកកូរ៉េខាងជើងវិញ។ លោក ជាមេដឹកនាំជំនាន់ទីពីរ របស់កូរ៉េខាងជើង ដែលបន្តតំណែង ក្រោយ លោកឪពុក គីម អ៊ីលស៊ុង ទទួលមរណភាព កាលពីឆ្នាំ ១៩៩៤៕