ឃាត់ខ្លួន មុខសញ្ញាចោរកម្ម ១១នាក់ ពាក់ព័ន្ធ និង ទទួលផលចោរកម្ម និងប្រើប្រាស់ គ្រឿងញៀន

ភ្នំពេញ៖ កម្លំាងនគរបាល ខណ្ឌឬស្សីកែវ ក្រោយពីការស៊ើបអង្កេត និងស្រាវជ្រាវពីមន្រ្តីជំនាញ បានធ្វើការបង្ក្រាបមុខសញ្ញាចោរកម្ម លួចម៉ូតុ នឹងមុខសញ្ញាទទួល ផលចោរកម្ម រួមទំាងឈានទៅដល់ការ បង្ក្រាបជាក់ស្តែងនូវមុខសញ្ញាជួយដូរ ប្រើប្រាស់ ផ្តល់ទីតំាងប្រើប្រាស់គ្រឿងញៀន។

មន្រ្តីនគរបាលបានឲ្យដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ មានករណីកាច់ក ម៉ូតូនៅសង្កាត់ឬស្សីកែវ បង្ករឡើងដោយជនសង្ស័យមួយនាក់ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ អធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ បានបើកការស្រាវជ្រាវឈានដល់កំណត់បាននូវមុខសញ្ញាប្រព្រឹត្តសកម្មភាព លុះមកដល់វេលាម៉ោង២៣៖០០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនលើមុខសញ្ញាឈ្មោះអែម អូនតូច ភេទប្រុស អាយុ១៩ឆ្នាំ។

មន្រ្តីនគរបាលបានឲ្យដឹងទៀតថា ជាវិធានការជំនាញនៃការយកចម្លើយ ជនសង្ស័យដែលបានឃាត់ខ្លួនបានសារភាពថា ក្រោយពីធ្វើសកម្មភាពរួច ខ្លួនបានយកទៅលក់អោយឈ្មោះសុខ ធាវិន ភេទប្រុស អាយុ៤៤ឆ្នាំ ដោយឈ្មោះនេះគឺជាមុខសញ្ញាទើបចេញពីពន្ធនាគារ សមត្ថកិច្ចយើងក៏បានជំរុញការស្រាវជ្រាវបន្ថែមទើបរំលេចឃើញនូវបទល្មើសថ្មីបន្ថែមជួញដូរ ផ្តល់ទីតាំង ប្រើប្រាស់គ្រឿងញៀន។ លុះមកដល់វេលាម៉ោង៩៖៤០នាទី ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ ដោយកំណត់បានមុខសញ្ញានឹងទីតាំងធ្វើសកម្មភាព ពេលវេលាប្រមូលផ្តុំ សមត្ថកិច្ចយើងក៏បានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្នុងពេលតែមួស្ថិតនៅចំនុចសំណង់មិនរៀបរយជួរមាត់ទន្លេក្រោយប៉ុស្តិ៍រដ្ឋបាលទួលសង្កែ ដោយជាលទ្ធឃាត់បានមុខសញ្ញាចំនួន១១នាក់។

មន្រ្តីនគរបាល បានឲ្យដឹងទៀត ថា ក្នុងប្រតិបត្តិការនះ សមត្ថកិច្ចរឹបអូសបាននូវវត្ថុតាងមួយចំនួនរួមមាន គ្រឿងញៀនចំនួន១២កញ្ចប់, ថង់ប្លាស្ទិកសំរាប់ច្រកគ្រឿងញៀនមួយចំនួន, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនូន, ម៉ូតូ០១គ្រឿងម៉ាកC១០០កូរ៉េ ពណ៏ក្រហម, សំភារ: និងគ្រឿងបន្លាស់ម៉ូតូមួយចំនួន, ដាវសសំម៉ូរៃចំនួន០២ដើម, កាំបិតសាំងគីមចំនួន០២ដើម និងស្លាកលេខម៉ូតូចំនួន១។

សូមបញ្ជាក់ថាចំពោះ ករណីខាងលើអធិការដ្ឋាន កំពុងកសាងសំណុំរឿងដើម្បីអនុវត្តន៍តាមនីតិវីធីច្បាប់៕

ឃាត់ខ្លួន មុខសញ្ញាចោរកម្ម ១១នាក់ ពាក់ព័ន្ធ និង ទទួលផលចោរកម្ម និងប្រើប្រាស់ គ្រឿងញៀន

ឃាត់ខ្លួន មុខសញ្ញាចោរកម្ម ១១នាក់ ពាក់ព័ន្ធ និង ទទួលផលចោរកម្ម និងប្រើប្រាស់ គ្រឿងញៀន

ឃាត់ខ្លួន មុខសញ្ញាចោរកម្ម ១១នាក់ ពាក់ព័ន្ធ និង ទទួលផលចោរកម្ម និងប្រើប្រាស់ គ្រឿងញៀន