ឯកឧត្តម សម រង្ស៊ី រំពឹងថា CNRP នឹងបាន៦២អាសនៈ ពេលបោះឆ្នោត ជាតិ២០១៨

ភ្នំពេញ៖ ប្រធានគណបក្ស សង្គ្រោះជាតិ (CNRP) ឯកឧត្តម សម រង្ស៊ី បានរំពឹង ដោយជឿជាក់ថា គណបក្សប្រឆាំង នឹងទទួលបានអាសនៈ ក្នុងរដ្ឋសភាចំនួន ៦២អាសនៈ ពេលបោះឆ្នោតជាតិ នៅក្នុងឆ្នាំ២០១៨ខាងមុខនេះ។

ឯកឧត្តម សម រង្ស៊ី បានលើកឡើងតាមបណ្តាញសង្គម (Facebook) ផ្ទាល់ខ្លួន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥នេះថា បច្ចុប្បន្ននេះ ចំនួនតំណាងរាស្ត្ររបស់គណបក្សប្រឆាំង កាន់តែមានការកើនឡើងនៅក្នុងរដ្ឋសភា។

ឯកឧត្តម បានបន្តថា “អាណត្ដិទី៦. (២០១៨-២០២៣) បើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ត្រឹមត្រូវជាងមុន យ៉ាងតិច ៦២នាក់ ជាសមាជិក គណបក្សសង្គ្រោះជាតិ ដើម្បីនាំមកនូវការផ្លាស់ប្តូរ ដែលប្រជារាស្ត្រខ្មែរចង់បាន។ អ្នកខ្លះសួរថា ហេតុអ្វីបានជាយើងចូលសភា? ចម្លើយ ដើម្បីឡើងពី ៥៥កៅអី អាណត្តិនេះ ដល់ទៅយ៉ាងតិច៦២កៅអី អាណត្ដិក្រោយ”។

ប្រធានគណបក្សប្រឆាំងរូបនេះ បានរំលឹកថា អាណត្ដិ ទី១. (១៩៩៣-១៩៩៨) ១នាក់គត់ (បុគ្គល សម រង្ស៊ី) សម រង្ស៊ី ត្រូវគេបណ្តេញចេញពីរដ្ឋសភា ជាលើកទី១ នៅឆ្នាំ ១៩៩៥, អាណត្ដិទី ២. (១៩៩៨-២០០៣) ១៥នាក់ ជាសមាជិកគណបក្សសមរង្ស៊ី, អាណត្ដិទី៣. (២០០៣-២០០៨) ២៤ នាក់ ជាសមាជិក គណបក្សសមរង្ស៊ី។ សម រង្ស៊ី ត្រូវគេបណ្តេញចេញពីរដ្ឋសភា ជាលើកទី២ ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៦, អាណត្ដិទី៤. (២០០៨-២០១៣) ២៩នាក់ ជាសមាជិកគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។ សម រង្ស៊ី ត្រូវគេបណ្តេញចេញពីរដ្ឋសភា ជាលើកទី៣ នៅឆ្នាំ២០១១ និងអាណត្ដិទី៥. (២០១៣-២០១៨) ៥៥នាក់ ជាសមាជិកគណបក្សសង្គ្រោះជាតិ។ សម រង្ស៊ី ត្រូវគេបណ្តេញចេញពីរដ្ឋសភា ជាលើកទី៤ នៅឆ្នាំ២០១៥នេះ៕

ឯកឧត្តម សម រង្ស៊ី រំពឹងថា CNRP នឹងបាន៦២អាសនៈ ពេលបោះឆ្នោត ជាតិ២០១៨

ឯកឧត្តម សម រង្ស៊ី រំពឹងថា CNRP នឹងបាន៦២អាសនៈ ពេលបោះឆ្នោត ជាតិ២០១៨