លោក​សេដ្ឋី ម៉ុង ឫទ្ធី ចង់​ឲ្យ​ក្រសួង​នានា​ចុះបញ្ជី​ផ្តល់​អាជ្ញា​បណ្ណ​តាម​ប្រព័ន្ធ​អន​ឡាញ​

 ភ្នំពេញ​៖ អ្នកជំនួញ​ធំ​នៅ​កម្ពុជា លោក ម៉ុង ឫទ្ធី ចង់​ឲ្យ​បណ្តា​ក្រសួង​នានា​ដែលមាន​សមត្ថកិច្ច​ចុះបញ្ជី​ផ្តល់​អាជ្ញា​បណ្ណ ប្តូរ​មក​ចុះបញ្ជី​តាម​Online​ដូច​ក្រសួងពាណិជ្ជកម្ម ដើម្បី​លុបបំបាត់​ការទារលុយ​ក្រោម​តុ​។ លោក​ថ្លែង​បែបនេះ​ក្នុងឱកាស​ដែល​លោក​ធ្វើជា​វាគ្មិន​ក្នុង​សិក្ខាសាលា​ស្តីពី​ឱកាស​សម្រាប់​សហគ្រិន​ក​ម្ពុ​ជា និង​ទីផ្សារ​អាស៊ាន​ដែល​រៀបចំឡើង​ដោយ​សមាគមនិស្សិត សិស្ស​ខេត្តក្រចេះ នៅ​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០១៥​នេះ​។

​សូម​អញ្ជើញ​ស្តាប់​ប្រសាសន៍​លោក ម៉ុង ឫទ្ធី​៖

​សូមបញ្ជាក់ថា លោក ម៉ុង ឫទ្ធី លើកឡើង​យ៉ាងនេះ បន្ទាប់ពី​លោក​បាន​ស្តាប់​ការធ្វើ​បទ​បង្ហាញ​របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម អំពី​ការកែទម្រង់​របស់​ក្រសួង​មួយ​នេះ ដោយ​ការប្តូរ​មក​ចុះបញ្ជី​ពាណិជ្ជកម្ម​តាម Online​។​

​គួរ​បញ្ជាក់ថា នៅ​ដើមឆ្នាំ​២០១៦​ខាងមុខនេះ ក្រសួងពាណិជ្ជកម្ម​នឹងដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ចុះបញ្ជី​ពាណិជ្ជកម្ម​តាម Online ដើម្បី​បង្ករ​ភាពងាយស្រួល​ដល់​អ្នកស្នើ​សុំ និង​លុបបំបាត់​អំពើពុករលួយ​។