មហាសេដ្ឋី​ម្នាក់​រួច​ទោស ដោយ​ប្រាប់​តុលាការ​ថា ប្រដាប់ភេទ​ខ្លួន​បុក​ចូល​យោនី​ក្មេងស្រី​ដោយ​ចៃដន្យ ពេល​ដួល​លើ​នាង​

​មហាសេដ្ឋី​អារ៉ាប់​ម្នាក់​បាន​រួចផុត​ពីបទ​ចោទប្រកាន់​លើ​ករណី​រំលោភ​ក្មេងស្រី​អាយុ ១៨ ឆ្នាំ​ម្នាក់ បន្ទាប់ពី​បកស្រាយ​ប្រាប់​តុលាការក្រុង​ឡុង​ដ៍​ថា ប្រដាប់ភេទ​របស់ខ្លួន​បាន​បុក​ចូលក្នុង​យោនី​របស់​ក្មេងស្រី​ដោយ​ចៃដន្យ នៅពេលដែល​គាត់​ដួល​លើ​នាង​។ ការបកស្រាយ​នេះ​ហាក់ដូចជា​មិនគួរ​ឲ្យ​ជឿ​ទាល់តែសោះ តែ​ចង់​ឬ​មិន​ចង់ តុលាការ​បាន​ជឿ​តាម​ការពន្យល់​របស់​ភា​គី​ចុងចោទ​នេះ​រួចទៅហើយ​។ រឿងក្តី​នេះ​បាន​ក្លាយទៅជា​ប្រធានបទ​ដ៏​សំខាន់​នៅក្នុង​សារព័ត៌មាន​អង់គ្លេស កាលពីពេល​ថ្មីៗ​នេះ​។​

​កាលពី​ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០១៤ លោក Ehsan Abdulaziz អាយុ ៤៦ ឆ្នាំ​បាន​ជួបនឹង​ក្មេងស្រី​ដើមចោទ និង​មិត្ត​ភិ​ក្តិ​របស់​នាង​នៅក្នុង​ក្លឹប​រាត្រី​មួយ​។ បុរស​ចំណាស់​រូបនេះ​បាន​ប៉ាវ​ពួកនាង​ផឹកស្រា រួច​ក៏​នាំ​ពួកនាង​ទៅ​កម្សាន្ត​បន្ត​នៅផ្ទះ​របស់ខ្លួន​។ គាត់​បាន​ពន្យល់​ប្រាប់​តុលាការ​ថា ពេលទៅដល់​ផ្ទះ គាត់​បាន​រួមភេទ​នៅក្នុង​បន្ទប់​ជាមួយនឹង​មិត្តស្រី​ដើមចោទ ដែលមាន​អាយុ ២៤ ឆ្នាំ​។ ចំណែកឯ​ក្មេងស្រី​នោះ នាង​ដេកលក់​នៅលើ​កៅអី​សា​ឡុង​។ ជនរងគ្រោះ​បាន​បកស្រាយ​ហេតុការណ៍​វិញ​ម្តងថា នាង​បាន​ភ្ញាក់​ពី​ដំណេក​ភ្លាមៗ នៅពេលដែល​ចុងចោទ​ឱបថើប​នាង ហើយ​បាន​ស៊ក​ប្រដាប់ភេទ​ចូលក្នុង​យោនី​នាង​។​

​ចុងចោទ​បាន​បកស្រាយ​ផ្ទុយ​ពីនេះ​ថា រវាង​រូបគាត់ និង​ក្មេងស្រី​គ្មាន​ទំនាក់ទំនង​ផ្លូវភេទ​ទេ​។ គាត់​បាន​ដួល​លើ​នាង ព្រោះ​នាង​បាន​ព្យាយាម​ទាក់ទាញ​គាត់ ដោយ​យកដៃ​មក​អង្អែល​ភ្លៅ​របស់គាត់​។ បើតាម​គេហទំព័រ Daily Mail បុរស​ចំណាស់​នេះ​បាន​និយាយថា​៖ « ខ្ញុំ​ទន់ខ្សោយ​ណាស់ ដោយសារតែ​ទប់ខ្លួន​មិន​ជាប់ ទើប​ដួល​ទៅលើ​នាង ហើយ​ប្រដាប់ភេទ​ក៏​ចូលក្នុង​យោនី​នាង​ដោយ​ចៃដន្យ​ទៅ »​។ ដោយហេតុនេះ ទើប​មាន​ទឹកកាម​របស់គាត់​ជាប់​នៅលើ​ខោ​ក្នុង​របស់​ក្មេងស្រី​។ ជនជាប់ចោទ​បាន​អះអាង​យ៉ាង​ដាច់ខាត​នៅ​ចំពោះមុខ​ចៅក្រម​ថា គាត់​ចូលទៅ​ជិត​ក្មេងស្រី ដើម្បី​សួរ​នាង​ថា តើ​នាង​ចង់​ប្តូរ​អាវ​ទេ ឬមួយ​ក៏​នាង​ត្រូវ​ការហៅ​រថយន្ត​តាក់ស៊ី​ត្រឡប់ទៅផ្ទះ​វិញ​ទេ​។​

​ក្រោយពី​ស្តាប់​ការបកស្រាយ​របស់​ចុងចោទ តុលាការ​ក៏​សម្រេច​លើកលែង​បទចោទប្រកាន់​៕