​អង្គការ​ចំនួន​៤​នៅ​ខេត្តមណ្ឌលគិរី​បានរៀបចំ​ទិវា​សត្វ​ដំរី​ពិភពលោក

​ខេត្តមណ្ឌលគិរី ៖ អង្គការ​ចំនួន​៤ នៅ​ខេត្តមណ្ឌលគិរី​បានរៀបចំ​ទិវា​សត្វ​ដំរី​ពិភពលោក ក្រោម​ប្រធានបទ «​សត្វព្រៃ​មណ្ឌលគិរី និង​យើងទាំងអស់គ្នា​» កាលពី​រសៀល​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ ២០១៥ នៅ​រង្វង់​មូល​គោព្រៃ ក្នុង​ក្រុង​សែន​មនោ​រម្យ​។​តំណាង​អង្គការ សត្វ​ដំរី​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​រៀបចំ​ទិវា​នេះ​ឡើង គឺមាន​ការឧបត្ថម្ភ​ថវិកា​ដោយ​កម្មវិធី​គាំទ្រ​ព្រៃឈើ និង​ជីវៈចម្រុះ​នៃ​ទីភ្នាក់ងារ អភិវឌ្ឍន៍​អន្តរជាតិ​សហរដ្ឋអាមេរិក ដែល​ហៅ​កាត់​ថា USAID តាមរយៈ​អង្គការ Winrock​កម្ពុជា និង​អង្គការ WWF កម្ពុជា សហ​ការណ៍​ជួយ​ជ្រោមជ្រែង ពី​សាលាខេត្ត​មណ្ឌលគិរី ក្នុង​គោលបំណង បង្កើន​ការយល់ដឹង​ដល់​ប្រជាជន​ក្នុង​តំបន់ អំពី​សារៈសំខាន់​របស់​សត្វ​ដំរី និង​សត្វព្រៃ​ដទៃទៀត ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី និង​កត្តា​គំរាមកំហែង ដើម្បី​លើក​កំពស់​ការអភិរក្ស​សត្វ​ដំរី ព្រៃឈើ​។​

​តាមរយៈ​ការស្វែងរក ការជួយជ្រោមជ្រែង​ពី​សំណាក់​ប្រជាជន​ក្នុង​តំបន់ សាធារណៈជន សិស្សានុសិស្ស រាជរដ្ឋាភិបាល អង្គការ​ជាតិ អន្តរជាតិ និង​វិស័យ​ឯកជន​នានា ដើម្បី​លើកទឹកចិត្ត​ដល់​សារ​ណៈ​ជន​ឲ្យ​បង្កើន​ការស្រឡាញ់​សត្វ​ដំរី ព្រៃឈើ និង​ធនធានធម្មជាតិ ហើយ​កម្មវិធី​នេះ​ធ្វើឡើង​ដោយមាន​អង្គការ​ចំនួន​៤​ចូលរួម ដូចជា​អង្គការ WWF, WCS, ELIE, និង​រដ្ឋបាល​ព្រៃឈើ ហើយ​ទិវា​សត្វ​ដំរី​ពិភពលោក​នេះ​ធ្វើ​ឡើងជា​លើក​ទី​១​នៅ​ប្រទេស​កម្ពុជា ។​

​តាម​របាយការណ៍​រប​ស់​អង្គការ​សត្វ​ដំរី​ក្នុង​ខេត្តមណ្ឌលគិរី​រកឃើញ​ថា វត្តមាន​សត្វ​ដំរីព្រៃ គឺ​មន្ត្រី​ជំនាញ​រក​សំណាក​ចំនួន​២៦៩​ក្បាល ក្នុងនោះ​ព្រៃ​ការពា​មណ្ឌលគិរី និង​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ព្រេច មាន​ចំនួន​១៥៣​ក្បាល និង​តំបន់​អភិរក្ស​ជីវៈចម្រុះ​សីមា​WCS​មាន​ចំនួន​១១៦​ក្បាល រកឃើញ​នៅ​ឆ្នាំ​២០០៦ និង​ឆ្នាំ​២០០៩​។ ក្នុង​ពិធី​នោះដែរ លោក មូល ផាត ប្រធាន​កម្មវិធី​តំបន់​ទេសភាព​ខ្ពង់រាប​ភាគ​ខាង កើត នៃ​ប្រទេស​កម្ពុជា​របស់​អង្គការ​WWF​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​គាំទ្រ ជួយ​ទប់ស្កាត់​ការជួញដូរ​សត្វ ព្រៃ និង​ការកាប់​ទន្ទ្រាន​ព្រៃឈើ​ដែលជា​ជំរក​សត្វព្រៃ និង​ជីវៈចម្រុះ​ក្នុងព្រៃ​៕ ឦសាន​២ ​

KA-18-12-2015-06 KA-18-12-2015-07 KA-18-12-2015-08 KA-18-12-2015-09 KA-18-12-2015-10 KA-18-12-2015-11 KA-18-12-2015-12 KA-18-12-2015-13