មេដឹកនាំEU អំពាវនាវឲ្យ ចាត់វិធានការណ៍ ស្តីអំពីវិបត្តិ ជនអន្តោប្រវេសន៍ ជាបន្ទាន់

ប្រូសែល៖ មេដឹកនាំទំាងអស់ របស់បណ្តាប្រទេសជា សមាជិកសហភាព អឺរ៉ុបហៅកាត់ថា EU កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានអំពាវនាវឲ្យមានការចាត់ វិធានការណ៍ជាបន្ទាន់ ដើម្បីទប់ស្កាត់វិបត្តិ ជនអន្តោប្រវេសន៍ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥នេះ។

ក្នុងសេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំទាំងនោះបានលើកឡើងកិច្ចប្រជុំកំពូលរបស់ខ្លួនក្នុងទីក្រុង ប្រូសែលថា ក្នុងរយៈពេលជាច្រើនខែកន្លងទៅនេះ ក្រុមប្រឹក្សាអឺរ៉ុប បានអភិវឌ្ឍន៍យុទ្ធសាស្ត្រ ក្នុងគោលដៅបញ្ឈប់លំហូរចូលនៃជនភៀសខ្លួនមកកាន់ទី្វបអឺរ៉ុបដែលមានចំនួនច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានពីមុនមក។

ប៉ុន្តែប្រតិបត្តិការទៅលើគម្រោងនេះមិនទាន់គ្រប់គ្រាន់នៅឡើយ ដែលទាមទារការជម្រុញបន្ថែមទៀត។ ការស្វែងរកកន្លែងស្នាក់នៅសម្រាប់ជនអន្តោប្រវេសន៍ ហាក់មានភាពយឺតយ៉ាវ ដែលទាមទារឲ្យសមាជិកទាំងអស់ចាត់វិធានការណ៍កាន់តែឆាប់រហ័សជាមុន។

សូមជម្រាបថា កន្លងមកថ្នាក់ដឹកនាំរបស់ EU បានព្រមព្រៀងក្នុងការទទួលយកជនភៀសខ្លួនចំនួន១៦០ពាន់នាក់ ប៉ុន្តែបច្ចុប្បន្ន មានមនុស្សត្រឹមតែពីរទៅបីរយនាក់ប៉ុណ្ណោះ ដែលទទួលបានការបានដោះស្រាយ៕

មេដឹកនាំEU អំពាវនាវឲ្យ ចាត់វិធានការណ៍ ស្តីអំពីវិបត្តិ ជនអន្តោប្រវេសន៍ ជាបន្ទាន់