បុរសម្នាក់ ត្រូវរថយន្ត បុកអូសជាង ១០ម៉ែត្រ បែកក្បាលស្លាប់ នៅផ្លូវជាតិលេខ៤

ភ្នំពេញ៖ អ្នកស្រុកព្រៃវែងម្នាក់ ត្រូវបានរថយន្តបុក អូសថ្នល់ជាង១០ម៉ែត្រ ខណៈកំពុងជិះម៉ូតូ លើផ្លូវជាតិលេខ៤ នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យយបែកក្បាលស្លាប់ នៅនឹងកន្លែង នៅម៉ោង៨៖៥០នាទី យប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ នេះ ដោយឡែករថយន្តបានជិះគេចខ្លួនបាត់។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស្លាកលេខស្វាយរៀង 1D-8323 នៅមុនពេលកើតហេតុជនរងគ្រោះ ម៉ូតូក្នុងទិសដៅពីលិចទៅកើត លើបណ្តោយផ្លូវជាតិលេខ៤ ខណៈមកដល់សង្កាត់ចោមចៅ ក៏ត្រូវរថយន្តមួយគ្រឿងបុកម៉ូតូជនរងគ្រោះ រួចអូសកាត់ថ្នល់ចំងាយប្រមាណ១០ម៉ែត្រ បណ្តាលឲ្យជនរងគ្រោះបែកក្បាលស្លាប់ភ្លាមៗតែម្តង។

សាក្សីបានបន្តទៀតថា ក្រោយកើតហេតុ រថយន្តបង្កបានជិះគេចខ្លួចបាត់ ដោយពុំមានអ្នកណាម្នាក់បានស្គាល់អំពីអត្តសញ្ញាណរថយន្ត និងអ្នកបើករថយន្តនោះទេ ដោយឡែកជនរងគ្រោះតាមរយៈអត្តសញ្ញាណប័ណ្ណបានបញ្ជាក់ថា ជនរងគ្រោះ មានឈ្មោះ ពុំ យ៉ាណូ ភេទប្រុស អាយុ១៩ឆ្នាំ មានស្រុកកំណើត ភូមិស្រះតាអឹម ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង៕