ទុកម៉ូតូមុខផ្ទះ ត្រូវចោរកាច់សោ ក យកទៅបាត់

ភ្នំពេញ៖ ស្ត្រីម្នាក់ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅ បន្ទាប់ពីជនសង្ស័យ បានធ្វើសកម្មភាពលួចកាច់សោកម៉ូតូ យកចេញពីខាងមុខផ្ទះ ទៅបាត់ កាលពីវេលាម៉ោង២០ និង៣០នាទីយប់ថ្ងៃ ទី១៨ខែធ្នូ ឆ្នាំ២០១៥ស្ថិតនៅក្នុងបុរីភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ រុង រ៉ូហ្សា ភេទស្រីអាយុ២៨ឆ្នាំ រស់នៅក្នុង ផ្ទះកន្លែងកើតហេតុខាងលើ ម៉ូតូដែលបាត់បង់នោះ ម៉ាកសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខភ្នំពេញ 1X-7722 ។

បើយោងតាមស្រ្តីរងគ្រោះរៀបរាប់ប្រាប់ នគរបាលវិញនោះថា មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូមកដល់ផ្ទះរួចចតទុកនៅ ខាងមុខផ្ទះសិនក៏ចូលក្នុងផ្ទះលុះ បន្តិចក្រោយមកងាកមករកម៉ូតូ ស្រាប់តែបាត់រកគ្រប់ច្រកល្ហក មិនឃើញទើបដឹងថា ម៉ូតូត្រូវចោរលួចកាច់សោកយកទៅបាត់ ទើបមកដាក់បណ្តឹងឲ្យនគរបាលជួយអន្តរាគមន៍ ដើម្បីស្វែងរកជនដៃដល់និងឃាត់ខ្លួននាំយកទៅផ្តន្ទាទោសទៅ តាមផ្លូវច្បាប់៕

ទុកម៉ូតូមុខផ្ទះ ត្រូវចោរកាច់សោ ក យកទៅបាត់