យស់ សំអាល់ជួបខ្លាចាស់ប៉ូ វណ្ណសក្តិ

ភ្នំពេញ:     ​ភ្នំពេញ​:​ខ្លា​ចាស់​ប៉ូ វណ្ណ​សក្តិ​ក្លិប​គី​សែ​មាន​រិ​ទ្ធ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​ អ្នក​ប្រដាល់​យស់ សំ​អាល់ ក្លិប​ឃ្លាំងមឿង​កីឡា​លើស​ង្វៀន CTN ថ្ងៃទី​១២​ធ្នូ​នេះ ។​

​    ​សំ​អាល់​ទាប​ណាស់​ហើយ​ផ្លែ កលល្បិច​របស់គេ​ក៏​មិន​លើ​វណ្ណ​សក្តិ​ដែរ​តែ​កម្លាំង​របស់គេ​អាច​លើ​វណ្ណ​ សក្តិ ។​ការប្រកួត​នេះ​ប្រសិនបើ​សំ​អាល​ហ៊ាន​បំពាន​នោះគេ​អាច នឹង មាន​របួស​ដោយសារ​កែង​របស់​វណ្ណ​សក្តិ ។ កែង​របស់​វណ្ណ​សក្តិ​លឿន ហើយ​មុត​ណា​ស់ទែ​អ្នក​ប្រដាល់​រូបនេះ​ចិត្ត​មិនធំ​ដូច​សំ​អាល់​ទេ ឯ កម្លាំង​ក៏​ឆាប់​ស្រុតចុះ​ដែរ ។​

​    ​ពួកគេ​សុទ្ធតែ​មានឱកាស​ដើម្បី​ឈ្នះ​ដូចគ្នា​ហើយ​អាច​សន្លប់​ដូចគ្នា​តែ​មិនដឹងថា​វាសនា​មិន​ល្​េ​អនេះន​រណា​ជា​អ្នកទទួល​នោះទេ ។​

​     ​ថៃ សាក់​សារៈ​ក្លឹប​កងទ័ពជើងទឹក​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឈាន រស្មី​របស់​ក្លិប​ខេត្ត​រតនគីរី ដោយ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​    ​សាក់​សារៈ ស្គាល់​សង្វៀន​ប្រដាល់​ក្រោយ​រស្មី​ទេ​តែ​គេ​ហាក់ដូចជា​មានឈ្មោះ​បោះ​សម្លេង ​ជាង​រស្មី​ដោយសារ​តែ​គេ​ពូកែ​ខាង​ស្នៀត​ទាត់​ផ្កាប់​ចាន​ហើយ​មាន​គូប្រកួត​ របស់គេ​មិនតិច​ទេ​ដែល​ត្រូវ​សាក់​សារៈ ផ្ដួល​ដោយ​ទាត់​ផ្កាប់​ចាន​នោះ ។

​     ​សម្រាប់​រស្មី​កណ្ដាប់ដៃ​របស់គេ​ក៏​មិន​អន់​ដែរ ។ គេ​បញ្ចេញ​ម្ដងៗ​ចំ​គោលដៅ​បានល្អ ហើយ​ស្ថិតក្នុង​ស្ថានភាព​ជំ​ហរ​បែបណា​ក៏​គេ​អាច​បញ្ចេញ​កណ្ដាប់ដៃ​បានដែរ ។ សាក់​សារា ឈ្នះ ឬ រស្មី​ឈ្នះ ?

​    ​ចាន់ រតនៈ​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ ៨​ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​សេន កុសល ក្លឹប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ​ក្នុង​ប្រភេទ​ទម្ងន់​៥៧ គីឡូក្រាម​ក្នុងខណៈដែល​កង មករា​ក្លិប​ឃ្លាំងមឿង​កីឡា​ប្រកួត​ជាមួយ​ផន ផល្លា​ក្លឹប​តា​ព្រហ្ម​មាន​ជ័យ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នោះ ។​