ឆៃ សារ៉ា និង សេង ស្រឿននរណាជាម្ចាស់ខ្សែក្រវាត់K-Cement ?

ភ្នំពេញ:    ​ភ្នំពេញ​:​បន្ទាប់ពី​ពន្យារពេល​អស់​ប៉ុន្មាន​ស​ប្ដា​ហ៍​មក​នោះ​ ព្រឹត្តិការណ៍​ខ្សែក្រវាត់ K-Cement ទម្ងន់​៦៣,៥០​គី​ឡូ​ក្រាម​នឹងត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ​រសៀល​ថ្ងៃទី​១៩​ ធ្នូ​នេះហើយ ។​

​    ​ឆៃ សា​រ៉ា​មកពី​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ ដណ្ដើម​ថា​នៈ​ជា​ម្ចាស់​ខ្សែក្រវាត់​ជា​មួយ​សេង ស្រឿ​ន​មកពី​ក្លិប​ព្រះខ័ន​រាជកីឡា ។​
​    ​ពេញ​មួយ​ព្រឹត្តិការណ៍​នេះ​អ្នក​ប្រដាល់​ទាំង ២​ត្រូវមាន​ឱកាស​ជួប​ប្រកួត​គ្នា​ម្ដង​ដែរ​នៅ​ជុំ​ទី ២ តែ​កាលនោះ​ សេង ស្រឿ​ន​មាន​បញ្ហា​សុខភាព​មិនអាច​ប្រកួត​បាន​នោះ​សា​រ៉ា​ក៏បាន​ទទួល​ជ័យជំនះ​ លើ​សេង ស្រឿ​ន​ដោយ​មិនចាំបាច់​ ឡើង​សង្វៀន​ប្រកួត ។​

​    ​សា​រ៉ា​មួយ​ព្រឹត្តិការណ៍​នេះ​គេ​មិនទាន់​ស្គាល់​ចាញ់​នោះទេ ។ បន្ទាប់ពី​ឈ្នះ​នៅ​ជុំ​ទី ១ គេ​បន្ត​ឈ្នះ​នៅ​ជុំ​ទី ២ និង​ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទៀត ។ ចមពោះ​សេង ស្រឿ​ន​នៅ​ជុំ​ទី ១ គេ​ចាញ់​ហេង វាសនា​ក្លឹប​ព្រៃទទឹង​កីឡា​ដោយ​ ពិន្ទុ ។​ជុំ​ទី ២​ចាញ់​ឆៃ សា​រ៉ា​ដោយសារ​សុខភាព ហើយ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​គេ​ឈ្នះ​ហេង វាសនា​បាន​វិញ​ដោយ​ពិន្ទុ​ទើបបាន​ឡើង​ប្រកួត​ផ្ដាច់ព្រ័ត្រ​បែបនេះ ។​

​     ​ឆៃ សា​រ៉ា​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៤៧​ដង ឈ្នះ​៣៩​ដង ចាញ់​៦ ដង ស្មើ​ពិន្ទុ ២ ដង​និង វាយ​គូប្រកួត​ឲ្យ​សន្លប់​១៤​ដង ។ ចំពោះ​សេង ស្រឿ​ន​វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៣​ដង ឈ្នះ​៤៣​ដង ចាញ់​៨​ដង​ស្មើ​ពិ​ន្តុ​២​ដង វាយ​គូប្រកួត​ឲ្យ​សន្លប់​បាន ៤ ដង ។​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​នរណា​ជា​ម្ចាស់​ខ្សែក្រវាត់ ?

​    ​ចំពោះ​ការប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ ៣ នោះ​ប្រាក់ រស្មី​ក្លឹប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​ ហេង វាសនា​ក្លឹប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង ។​

​    ​សម្រាប់​ចំណាត់ថ្នាក់​លេខ ៣ នេះ​នរណា​ក៏​ជឿថា​នឹង​ធ្លា​ក់មក​ក្នុង​កណ្ដាប់ដៃ​របស់​ហេង វាសនា​ដែរ ។ អ្នក​ដាល់​ទាំង ២ រូបនេះ​ធ្លាប់​ជួប​ប្រកួត​គ្នា​ម្ដង​នៅ​ជុំ​ទី ២ ដែល​កាល​វាសនា​ផ្ដួល​រស្មី​បាន​នៅ​ទឹក​ទី ៤ ។ គេ​ជឿថា​លើក​ នេះ​រស្មី​នឹង​ខិតខំ​ហ្វឹកហាត់​តែ​វាសនា​ក៏​កាន់តែ​ខំ​ហាត់​ដែរ​ព្រោះ​គេ​ មិន​សុខចិត្ត​ប្រគល់​តំណែង​លេខ ៣ នេះ​ទៅ​ឲ្យ​អ្នក​ស្រករ​ក្រោយ​ឡើយ ។​

​     ​ចំពោះ​គូប្រកួត​ក្រៅ​ខ្សែក្រវាត់​នោះ​រឿង សា​រ័ត្ន​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ជាម​យ​យ​វៀត ប៊ុន​ឌឿ​នស​មា​គម​ប្រដាល់​ក្រសួងការពារជាតិ​ក្នុង​ប្រភេទ​ទម្ងន់​៦០​ គីឡូក្រាម ។​ឡូញ វ៉ាន់ឌី ក្លឹប​ពន្លឺ​វិបុល​រិទ្ធី​ពោធិ៍​សែន​ជ័យ​ប្រកួត​ជាមួយ​ចាប សុភា​ក្លឹប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ។​