ធា នុរាជប្រកួតជាមួយថៃព្រឹកថ្ងៃសៅរ៍

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​ធា នុ​រាជ​ក្លឹប​ពោធិ៍​ជ័យ​កីឡា​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​ថៃ​Rithy Chhaiលើស​ង្វៀន​SEA-TV​ព្រឹក​ថ្ងៃទី​១៩​ធ្នូ​នេះ ។​

​     ​នេះ​ជា​លើកដំបូង​ហើយ​ដែល​អ្នក​ប្រដាល់​ខ្មែរ​រូបនេះ​ប្រកួត​ជាមួយ​ថៃ​លើស​ ង្វៀន SEA-TV ។ នុ​រាជ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៥​ដង ឈ្នះ​៥២​ដង​ចាញ់​១៨​ដង ស្មើ​ពិន្ទុ ៥ ដង​និង​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​បាន​១៦​ដង ។​

​    ​សម្រាប់​អ្នក​ប្រដាល់​ថៃ Rithy Chhai វិញ​នេះ​ជា​លើកដំបូង​ហើយ​ដែល​គេ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ពិសេស​លើ​ សង្វៀន SEA-TV តែម្ដង ។ គេ​មិនដឹងថា​អ្នក​ប្រដាល់​រូបនេះ​ខ្លាំង​ប៉ុណ្ណា​ហើយ​មាន​របៀប​វ៉ៃ​យាង​ណា​ នោះទេ តែ​លោក​ថៃ អ៊ូ​ដែលជា​អ្នក​នាំ​អ្នក​ប្រដាល់​ថៃ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​នោះបាន​ និយាយថា​លោក​យកមក​ឲ្យ​មាន​សមត្ថ​ភាព​ប៉ុនគ្នា​ប៉ុណ្ណោះ ។​

​    ​Rithy Chhai មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥៥​ដង ឈ្នះ ៥០​ដង និង ចាញ់ ៥​ដង ។ នេះ​ជា​ប្រវត្តិ​ប្រកួត​ដ៏​ល្អ​មួយ​ចាំមើល​គូ​នេះ​ធា នុ​រាជ​ឈ្នះ ឬ Rithy Chhai ឈ្នះ ?

​    ​សរ រាជសីហ៍​ក្លឹប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ​ក៏ត្រូវ​បាន​ផ្គូរ​ផ្គង​ឲ្យ​ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​លើស​ង្វៀន​SEA-TV ជា​លើកដំបូង​ដែរ​ដោយ​ជួប​ជាមួយ​អ្នក​ប្រដាល់​ជាំ​ង​ខ្លាំង​ថៃ​Phach Arun ។​

​     ​អ្នក​ប្រដាល់​ថៃ​Phach Arun បាន​ផ្ដួល​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​បានជា​ច្រើន​នាក់​មកហើយ ។ អ្នក​ប្រដាល់​ រូបនេះ​មាន​ចលនា​ចល័ត​រហ័សរហួន និង វាយលុក​បាន​លឿន​តែបើ​គេ​មានប្រៀប​លើ​គូប្រកួត​ហើយ​នោះគេ​ចូលចិត្ត​បន្ធូរដៃ ។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៥​ដង ឈ្នះ​៧២​ដង ចាញ់​១២​ដង និង ស្មើ​ពិន្ទុ ១ ដង ។​

​    ​ចំពោះ​សរ រាជសីហ៍​វិញ​ការ​វ៉ៃ​ចេញ​របស់គេ​ធ្ងន់​គឺ​ធ្ងន់​ទាំង​ដៃ ទាំង​ជើង​ក្រាន់តែ​គេ​វ៉ៃ​ចេញ​យឺត​បន្តិច​ប៉ុណ្ណោះ​។​រាជសីហ៍​ជង្គង់ និង កណ្ដាប់ដៃ​គេ​វ៉ៃ​ចេញ​មាន​ប្រសិទ្ធិភាព​ណាស់​ពិសេស​អ្នក​ប្រដាល់​រូបនេះ​មាន ​កម្លាំង​អស្ចារ្យ​ណាស់​ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦០​ដង ឈ្នះ​៥០​ដង ចាញ់​៩​ដង​ស្មើ​ពិន្ទុ ១ ដង និង​វាយ​គូប្រកួត​ឲ្យ​សន្លប់​១៥​ដង ។ ចាំមើល​នរណា​ឈ្នះ​ក្នុងការ​ប្រកួត​នេះ ?

​    ​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ​ខ្លា​ចាស់​វង្ស ស៊ី​ថៃ​ក្លឹប​កងពលតូច​លេខ​៧០​វិល​មកកាន់​ការ​ ប្រកួត​វិញ​ដោយ​ជួប​ជាមួយ​ខុន ចាន់ថន​សមាគម​ប្រដាល់​ក្រសួងការពារជាតិ ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​។​

​    ​ពេជ្រ​សាម៉ុន​ក្លិប​រាជសីហ៍​ខេត្តបន្ទាយមានជ័យ​ប្រកួត​ជាមួយ​ម៉ុ​ន ស៊ី​ម៉ាន​ក្លិប​អមតៈ​គុន​ខ្មែរ និង ម៉េង ឡៃ​ហៀ​ង​ក្លិប​សាល​វ័​ន្ដ​កីឡា​ប្រកួត​ជាមួយ​ហូ សោភា​ក្លឹប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ ។​