សមាជិកប្រតិបត្តិថ្មីរបស់កីឡាបេស្បលកម្ពុជា

ភ្នំពេញ:     ​ភ្នំពេញ​:​កីឡាបេ​ស្ប​លក​ម្បុ​ជា​បានធ្វើ​មហាសន្និបាត​អាណត្តិ​ថ្មី​ របស់ខ្លួន​(២០១៥-២០១៩)​នា​ល្ងាច​ថ្ងៃទី​១៨​ធ្នូ​នាទី​ស្នាក់កា​គណៈកម្មាធិកា ​រ​ជាតិ​អូ​ឡាំ​ពិ​កិ​កម្ពុជា ។​

​    ​មហាសន្និបាត​ដែល​ស្ថិតក្រោម​ការចូលរួមរ​បស់​តំនាង​ក្រសួង​អប់រំ​យុវជន និង កីឡា និង គនៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នេះ​បាន​បាន​ពិភាក្សាគ្នា​លើ​ របាយការណ៍​សកម្មភាព​ការងារ របាយការណ៍​ហិរញ្ញវត្ថុ​ក្នុង​អាណត្តិ​កន្លង​មក​ព្រមទាំង​ប្រកាស​រំសាយ​ សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​ចាស់ ។​

​    ​គួរបញ្ជាក់​ថា​កីឡា​បេ​ស្ប​ល​កម្ពុជា​បង្កើតឡើង​នៅ​ឆ្នាំ​២០០២​ដោយ​លោក​ ជូត ប៉ុក ហៅ ជូ ខុ​ក​ដែលជា​ប្រជា​ជន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក ។​

​     ​កីឡា​បេ​ស្ប​ល​មាន​សកម្មភាព​ខ្លាំង​នៅ​ខេត្តកំពង់ធំ​ដែល​មកទល់ពេលនេះ​កីលា ​នេះ​បាន​រីក​រាលដាល​ដល់​ខេត្ត​មួយចំនួនទៀត ។​សព្វថ្ងៃនេះ​កីលា​បេ​ស្ប់​នៅ​ខេត្ត​កមបង់​ធំ​មាន ៤ ក្លិប ខេត្តកមពង់ស្ពឺ​មាន ១ ក្លិប ខេត្តព្រះវិហារ​មាន​ ២ ក្លិប និង ខេត្តបន្ទាយមានជ័យ​មាន ១ ក្លិប​ដេ​ល​មាន​កីឡាករ​សរុប ១៣១​នាក់ ។​

​     ​សហព័ន្ធ​បាន​ជួល​គ្រូបង្វឹក​ជន​ចា​តិ​ហ្វីលីពីន​ឲ្យ​មកជួយ​បង្វឹក ហើយ​ជាមួយនឹង​ការបង្កើត​ឲ្យ​មានការ​ប្រកួត​ ជើងឯក​ថ្នាក់ជាតិ​បាន ២ ឆ្នាំ​ហើយ​នោះ​សហព័ន្ធ​ក៏បាន​បង្កើត​ឲ្យ​មានការ​ប្រកួត​ជា​មិត្តភាព​ជាមួយ​ ប្រទេសជិតខាង​ ទៀតផង ។​

​    ​ក្នុង​មហាសន្និបាត​អាណត្តិ​ថ្មី​នេះ​សហព័ន្ធ​បាន​បោះឆ្នោត​ជ្រើ​រើស​សមាជិក​ប្រតិបត្តិ​អាណត្តិ​ថ្មី​២០១៥-២០១៩ ចំនួន ៩​រូប ។​

​     ​ក្នុងការ​បោះឆ្នោត​នេះ​លោក​ញ៉ែម ថា​វី​ត្រូវបាន​សមាជិក​ប្រតិបត្តិ​ឯកភាព​តែងតាំង​ជា​ប្រធាន​សហព័ន្ធ ។​អនុ​ ប្រធាន​សហព័ន្ធ ២ រូប​គឺ​លោក​Nishimura ដែលជា​ជនជាតិ​ជប៉ុន និង លោក​ពិន សារឿន ។​លោក​អ៊ា​ន ភា​រ៉ា​ជា​អគ្គ​លេខាធិការ និង លោក​ខេង ហេង​ជា​អគ្គហិរញ្ញិក ។​ក្រៅពីនោះ​ជា​សមាជិក​ប្រតិ​ប​ត្ត​ធម្មតា ។​