ប្រធាន​អង្គការ Sipar៖ គ្រោះ​ថ្នាក់​ចរាចរណ៍​ឆ្នាំនេះ សម្លាប់​មនុស្ស​​​​ច្រើន​ជាង​ឆ្នាំមុន


ប្រធាន​អង្គការ Sipar៖ គ្រោះ​ថ្នាក់​ចរាចរណ៍​ឆ្នាំនេះ សម្លាប់​មនុស្ស​​​​ច្រើន​ជាង​ឆ្នាំមុន

ប្រធាន​អង្គការ Sipar លោក ហុង សុទ្ធិ បាន​ថ្លែង​​​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ ២០១៥ មាន​តិច​ជាង បើ​ធៀប​ឆ្នាំនឹងឆ្នាំ​ ២០១៤ ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់​​មាន​ចំនួន​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់។

 

ប្រធាន​អង្គការ Sipar៖ គ្រោះ​ថ្នាក់​ចរាចរណ៍​ឆ្នាំនេះ សម្លាប់​មនុស្ស​​​​ច្រើន​ជាង​ឆ្នាំមុនលោក ហុង សុទ្ធិ (ស្ដាំ)

 

“ករណី​គ្រោះ​ថ្នាក់​នៅឆ្នាំ ២០១៥ តិច​ជាង ២០១៤ ប៉ុន្តែ​​ចំនួន​មនុស្ស​​ស្លាប់​នៅ​ឆ្នាំ​ ២០១៥ ច្រើន​ជាងឆ្នាំ ២០១៤…គ្រោះ​ថ្នាក់​កាន់​តែ​សាហាវ! កាន់​តែ​ធ្ងន់!”។

 

បើ​​តាម​ការ​បង្ហាញ​របស់​អង្គការ​លើក​កម្ពស់​អំណាន Sipar កាល​ពី​ឆ្នាំ​ទៅមិញ អ្នក​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ​មាន​ចំនួន ១.៩៧៤ នាក់ ដែល​ ១.០០០ នាក់​ជា​យុវវ័យ និង​ ១៧០ នាក់​ជា​កុមារ ចំណែកឆ្នាំ ​២០១៥ ពោល​គឺ​ចាប់​ពី​ខែ​មករា ដល់​មិថុនា អ្នក​ស្លាប់មាន​​​ចំនួន​កើន​ដល់ ២.១៤៣ នាក់។

 

ប្រធាន​អង្គការ​​ខាងលើ​ បាន​​សង្កត់​ធ្ងន់​ថា ការ​មិន​គោរព​ច្បាប់​ចរាចរណ៍ មិន​គោរព​ភ្លើងស្តុប បើក​បរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង បើកបរ​ហួស​ល្បឿន​កំណត់ និង​ប្រើប្រាស់​ទូរសព្ទ​ ពេល​បើកបរ​ជាដើម ជា​ហេតុ​នាំ​ឱ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍។

 

“ខ្ញុំ​គិត​ថា​កត្តា​សំខាន់​បំផុត​ គឺ​កត្តា​មនុស្ស [ធ្វើ​ឱ្យ​មាន​​គ្រោះថ្នាក់​ចរាចរណ៍] ហើយនៅកម្ពុជា ​​អ្នក​បើកបរ​កាន់​ទូរសព្ទ​ក៏​​​ច្រើន​ណាស់​​ដែរ កាល​កាន់​ទូរសព្ទ​មិន​បាន​ប្រុងប្រយ័ត្ន វា​ធ្វើ​ឱ្យ​គ្រោះ​ថ្នាក់”។

 

ប្រធាន​អង្គការ Sipar៖ គ្រោះ​ថ្នាក់​ចរាចរណ៍​ឆ្នាំនេះ សម្លាប់​មនុស្ស​​​​ច្រើន​ជាង​ឆ្នាំមុន

 

ការ​លើកឡើង​របស់លោក ហុង សុទ្ធិ ខាងលើ​នេះ បាន​ធ្វើ​​ឡើង​ក្នុង​កម្មវិធី​សង្គម “លើក​កម្ពស់​ការយល់​ដឹង​ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ជាមួយ​ការ​ប្រើប្រាស់​ទូរសព្ទ​ដៃ” ដោយ​មាន​ការ​​សហការ​​ រវាង​អង្គការ Sipar និង ក្រុមហ៊ុន​ប្រេង TOTAL កាល​ពី​ព្រឹក​ម្សិលមិញ ដោយ​មាន​សិស្សានុសិស្ស​ចំនួន ៥០ នាក់ រួម​ទាំង​មនុស្ស​ជាច្រើន​ទៀត។ គួរ​បញ្ជាក់​ដែរ​ថា កម្មវិធី​នេះ​ធ្វើ​ឡើង​ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​​ពី​សុវត្ថិភាព ចរាចរណ៍ផ្លូវគោក ដល់​​សិស្សានុសិស្ស ព្រោះ​ពួកគេ​ជិត​ដល់​វ័យ​បើកបរ​ហើយ៕

 

 

ចុចអាន៖ មក​ដឹង​តម្លៃ​ផាក​ពិន័យ Update ចុង​ក្រោយ​បង្អស់​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ