សម្តេច​តេ​ជោ ហ៊ុន សែន ជំរុញ​វិនិយោគិន​ថៃ​ទៅ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​

ភ្នំពេញ: សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួប​ជាមួយ​មេដឹកនាំ និង​តំណាង​ធុរកិច្ច​សំខាន់ៗ​របស់​ប្រទេស​ថៃ ដើម្បី​ដើម្បី​គៀរគរ​ទាក់ទាញ និង​ជំរុញ​វិនិយោគិន​ថៃ​ទៅ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ជាពិសេស​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ (​កម្ពុជា​និង​ថៃ​) បាន​សន្យា​ជំរុញ​ឲ្យ​កំណើន​វិនិយោគ កើនឡើង​ដល់ ១៥ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២០​។​

​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា "​នៅ​រសៀល​ថ្ងៃទី ១៨ ខែ ធ្នូ នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួប​ជាមួយ​មេដឹកនាំ និង​តំណាង​ធុរកិច្ច​សំខាន់ៗ​របស់​ប្រទេស​ថៃ ដើម្បី​ជម្រាបជូន​នូវ​ព័ត៌មាន​មួយចំនួន អំពី​សភាពការណ៍​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ដើម្បី​គៀរគរ​ទាក់ទាញ និង​ជំរុញ​វិនិយោគិន​ថៃ​ទៅ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​។ បន្ទាប់ពី​សម្តេច​តេ​ជោ បាន​ជួប​សំណេះសំណាល​ជាមួយ​តំណាង និង​មេដឹកនាំ​ធុរកិច្ច​សំខាន់ៗ​មួយចំនួន​នៅ​បន្ទប់​ដាច់ដោយឡែក​រួច​ហើយ សម្តេច​តេ​ជោ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង វេទិកា​ធុរកិច្ច​កម្ពុជា​ថៃ ដែលមាន​ក្រុមហ៊ុន​ថៃ​ជាង ៣០០ នាក់​ចូលរួម នៅ​សណ្ឋាគារ Dusit Thani, Bangkok Thailand. (​មាន Video សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​នៅក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​ថៃ​នេះ​ផងដែរ​)​។​

​សព្វថ្ងៃនេះ ប្រទេស​យើង​មាន​ស្ថេរភាព​នយោបាយ មាន​សន្តិភាព មាន​សន្តិសុខ កំណើនសេដ្ឋកិច្ច​ល្អប្រសើរ​ក្នុង​រយះពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ​។ កម្ពុជា​ចង់ឃើញ​វិ​យោគិន​ថៃ​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់​នៅក្នុង​ប្រទេស​កម្ពុជា​។ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ក៏បាន​សន្យា​ជំរុញ​ឲ្យ​កំណើន​វិនិយោគ កើនឡើង​ដល់​១៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២០​។ សម្តេច​តេ​ជោ ហ៊ុន សែន សង្ឃឹមលើ​ដៃគូ​ថៃ ជាពិសេស​វិស័យ​ឯកជន ក្នុងការ​ពង្រីក​ការបណ្ដាក់ទុន​ជាច្រើន​ថែមទៀត​នៅក្នុង​ប្រទេស​កម្ពុជា​។ ពិធី​នេះ​បានបញ្ចប់​ប្រកបដោយ​បរិយាកាស​រីករាយ​និង​ស្និទ​ស្នាល​ជាទីបំផុត​។​

​កាលពី​ល្ងាច​ថ្ងៃទី ១៨ ខែ ធ្នូ នេះ លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ច័ន្ទ​អូ​ចា បានរៀបចំ​ពិធី​លៀង​សាយភោជន៍​ជូន សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​មន្ត្រីជាន់ខ្ពស់​សំខាន់ៗ​នៃ​ប្រទេស​ទាំងពី​ចូលរួម​ផងដែរ​នៅ​វិមាន​រដ្ឋាភិបាល​ថៃ​។ ប្រទេស​ទាំងពីរ​បា​នស​ន្យា​ពង្រឹង​នូវ​ចំណងមិត្តភាព និង​សហប្រតិបត្តិ​ការល្អ ដែល​នាំមក​នូវ​ផលប្រយោជន៍​ជាច្រើន​សម្រាប់​ប្រជាជាតិ​ទាំងពីរ​។ ទន្ទឹមនឹងនោះ ប្រទេស​ថៃ​នឹង​ផ្តល់ជូន​គ្រូពេទ្យ​ទៅ​ជួយ​ព្យាបាល​អ្នកជំងឺ​កម្ពុជា​ដោយ​មិន​គិត​កម្រៃ ហើយ​ប្រទេស​ទាំងពីរ​នឹង​រៀបចំ​ប្រកួត​កីឡាបាល់ទាត់​មិត្តភាព​កម្ពុជា​ថៃ នៅ​ទីក្រុង​ភ្នំពេញ និង បាងកក ព្រមទាំង​រៀបចំ​សម្តែង​សិល្បៈ​របាំ​មិត្តភាព​ជាច្រើន​ទៀតផង​។​

​នៅក្នុង​ពិធី​កាលពី​ល្ងាច​មិញ ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរបាន​ថ្វាយព្រះពរ​ដល់​ព្រះមហាក្សត្រ នៃ​ព្រះរាជា​ចក្រ​កម្ពុជា និង សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត​កម្ពុជា និង ថ្វាយព្រះពរ​ដល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​ថៃ​ផងដែរ ហើយ​មាន​របាំ​នៃ​ប្រទេស​ទាំងពីរ​សម្តែង​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ទស្សនា​ទៀតផង​។ ពិធី​លាង​សាយភោជន៍​កាលពី​យប់មិញ​នេះ គឺ​បាន​ពង្រឹង​នូវ​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ​កាន់ តែ​ល្អប្រសើរ​ខ្ពស់​ទៅមុខ ប្រកបដោយ​បរិយាកាស​រីករាយ និង​ស្និទ្ធ​ស្នាល​ជាទីបំផុត​៕

សុន្ទរកថាសម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងកម្មវិធីជួបជាមួយមេដឹកនាំធុរកិច្ចសំខាន់ៗរបស់ព្រះរាជាណាចក្រថៃ

Posted by Samdech Hun Sen, Cambodian Prime Minister on Friday, December 18, 2015