One Direction យក​ឈ្នះ Taylor Swift ក្លាយ​ជា​តារា​អាយុ​ក្រោម​៣០​ឆ្នាំ​ដែល​រក​ចំណូល​បាន​ច្រើន​ជាងគេ​


One Direction យក​ឈ្នះ Taylor Swift ក្លាយ​ជា​តារា​អាយុ​ក្រោម​៣០​ឆ្នាំ​ដែល​រក​ចំណូល​បាន​ច្រើន​ជាងគេ​

​ក្រុម​ចម្រៀង​អង់គ្លេស​ One Directionបាន​ឈរ​លេខ​១​លើ​តារា​ចម្រៀង​ប៉ុប Taylor Swift​​ជា​តារា​អាយុ​ក្រោម​​៣០​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​២០១៥​នេះ។ តាម​ការ​ប្រកាស​របស់​ទស្សនាវដ្ដី Forbes។

 

One Direction យក​ឈ្នះ Taylor Swift ក្លាយ​ជា​តារា​អាយុ​ក្រោម​៣០​ឆ្នាំ​ដែល​រក​ចំណូល​បាន​ច្រើន​ជាងគេ​

 

ទស្សនាវដ្ដី​ពាណិជ្ជកម្ម​អាមេរិក​មួយ​នេះ​បាន​​បង្ហាញ​ថា ក្រុម One Directionស្ថិត​នៅ​ចំណាត់​ថ្នាក់​លើ​គេ​ ដោយ​បាន​យក​ឈ្នះ​ Taylor Swift, Lady Gaga, Ed Sheeranនិង Jennifer Lawrence ក្នុង​នាម​ជា​តារា​អាយុ​ក្រោម​​៣០​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​២០១៥។

 

ក្រុម​ចម្រៀង​បុរស​សមាជិក​៤​នាក់​នេះ​អាច​បង្កើន​ប្រាក់​ចំណូល​បាន១៣០​លាន​ដុល្លារ ដោយ​ប្រាក់​ចំណូល​ទាំង​នោះ​បាន​មក​ពី​ការ​​ប្រគំតន្ត្រី ការ​ផ្សាយ​ផលិតផល​និង​លក់​អាល់ប៊ុម​ចម្រៀង​ “Made in the A.M”។ ចំណែក​ឯ​ Taylor Swift ឈរ​នៅ​លេខ​២ ដោយ​អាច​រក​ចំណូល​បាន​៨០​លាន​ដុល្លារ ហើយ​ប្រាក់​ទាំង​បាន​ពី​ការ​​ប្រគំតន្ត្រី​ទេសចរណ៍​ពិភពលោក​ “1989” និង​លក់​អាល់ប៊ុម “1989”។

 

ក្រៅ​ពី​បញ្ជីនេះ One Direction​ ក៏​បានជាប់​លេខ​២​ដែរ​ជា​តារា​ចម្រៀង​​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​២០១៥ បន្ទាប់​ពី​ Katy Perry ដែល​រក​ប្រាក់​បាន​១៣៥​លាន​ដុល្លារ៕

 

 One Direction យក​ឈ្នះ Taylor Swift ក្លាយ​ជា​តារា​អាយុ​ក្រោម​៣០​ឆ្នាំ​ដែល​រក​ចំណូល​បាន​ច្រើន​ជាងគេ​

 

One Direction យក​ឈ្នះ Taylor Swift ក្លាយ​ជា​តារា​អាយុ​ក្រោម​៣០​ឆ្នាំ​ដែល​រក​ចំណូល​បាន​ច្រើន​ជាងគេ​

 

ចុចអាន៖Katy Perry ទម្លាក់ Taylor Swift ក្លាយ​ជា​តារា​រក​លុយ​បាន​ច្រើន​ជាង​គេ ២០១៥

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ seventeen