​គ្រឿងផ្សំ​ទាំងនេះ​ងាយ​រក​ទេ តែ​អាច​ជួយ​ឱ្យ​អាយុ​វែង​បាន​

​គ្រឿងផ្សំ​ទាំងនេះ​ងាយ​រក​ទេ តែ​អាច​ជួយ​ឱ្យ​អាយុ​វែង​បាន​

​យោង​ទៅ​តាម​លោក Bernardo គាត់​បាន​បញ្ចូល​គ្រឿងផ្សំ​ទាំងអស់​ដូច​ខាងក្រោម​នេះ​ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​គាត់ ហើយ​វា​ក៏​អាច​ជួយ​ថែរក្សា​សុខភាព​របស់​គាត់​ឱ្យ​មាន​អាយុ​បាន​មួយ​រយ​ឆ្នាំ និង​នៅ​ក្មេង​ជាប់​បាន​យូរ​ដែរ​។ រាល់​គ្រឿងផ្សំ​នី​មួយៗ​សុទ្ធតែ​មាន​ឥទ្ធិពល​វិជ្ជមាន​ដល់​រាងកាយ ដូច្នេះ​នៅពេល​ប្រើប្រាស់​ទាំងអស់ វា​ពិតជា​ថែរក្សា​សុខភាព​បាន​យ៉ាង​ល្អ​ឯក​ជាមិនខាន​។

​ទឹកឃ្មុំ​
​គេ​និយាយថា អ្វី​ក៏ដោយ​ឱ្យតែ​ផ្អែម​ពេក​គឺ​មិនល្អ​ចំពោះ​សុខភាព​ឡើយ​។ ប៉ុន្តែ​ចូរ​គិត​ឡើង​វិញ​ថា ទឹកឃ្មុំ​គឺជា​ករណី​លើកលែង ព្រោះ​វា​ផ្ទុក​ទៅដោយ​វីតាមីន និង​ជាតិ​រ៉ែ​។ ក្រៅ​ពី​ភាព​ផ្អែម ទឹកឃ្មុំ​សុទ្ធតែ​មាន​របស់​បែប​ធម្មជាតិ​ទាំងអស់​ដែល​សុខភាព​ត្រូវការ​។ សារធាតុ​ផ្អែម​ដ៏​អស្ចារ្យ​នេះ​ក៏​មាន​អង់​ទី​អុកស៊ី​ដង់ដែ​លអាច​បន្ថយ​ភាពចាស់​បានដែរ​។

​សម្បក​ឈើអែម​
​គ្រឿងផ្សំ​មួយ​នេះ​មិន​គ្រាន់តែ​ជា​កំទេច​របស់​សម្បកឈើ​ដែល​មាន​រសជាតិ​អស្ចារ្យ​ឡើយ ប៉ុន្តែ​វា​ក៏​ជួយ​ឱ្យ​មាន​អាយុ​វែង​ដែរ​។ នេះ​ដោយសារ​តែ​សម្បកឈើ​មួយ​នេះ​មាន​សមត្ថភាព​ប្រឆាំង​នឹង​ការ​រលាក​រ៉ាំរ៉ៃ​ដែល​ទាក់ទង​នឹង​ការ​ធាត់​ជ្រុល រលាក​សន្លាក់ ជំងឺ​ទឹកនោម​ផ្អែម មហារីក ជំងឺ​បេះដូង និង​បញ្ហា​សុខ​ភាព​ផ្សេងៗ​ទឿត​។ គ្រឿងផ្សំ​មួយ​នេះ​ក៏​ល្អ​បំផុត​ក្នុង​ការបញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ដែរ​។

​ខ្ទឹម​ស​
​មនុស្ស​គ្រប់​គ្នា​យល់​ថា ខ្ទឹមស​គឺជា​របស់​ដ៏​ល្អ​បំផុត​សម្រាប់​រំលាយ​កំណក​ឈាម ដូច្នេះ​វា​ក៏​ជួយ​បញ្ចុះ​សម្ពាធ​ឈាម និង​បង្ការ​ការ​កកឈាម​បានដែរ​។ រុក្ខជាតិ​ប្រភេទ​មើម​មួយ​នេះ​ក៏​ល្អ​បំផុត​ក្នុង​ការសម្លាប់​បាក់តេរី វីរុស ផ្សិត និង​កោសិកា​មហារីក​ដែឬ​។ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពេញលេញ​ពី​ខ្ទឹមស​នោះ យក​ល្អ​គួរតែ​ញ៉ាំ​វា​ទាំង​ឆៅ​។

​ប្រេង​អូ​លីវ​
​វា​គ្មាន​អ្វី​ជា​អាថ៌កំបាំង​ឡើយ​ដែល​ថា ប្រេង​អូ​លីវ​គឺជា​អាហារ​ដ៏​ល្អ​បំផុត​មួយ​នៅ​លើ​ផែនដី​យើង​នេះ​ព្រោះតែ​វា​ផ្ទុក​ទៅ​ដោយ​អង់​ទី​អុក​ស៊ីដង់ដ៏​អស្ចារ្យ​។ ប្រេង​អូ​លីវ​ល្អ​បំផុត​ក្នុង​ការបង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ ដូច្នេះ​វា​នឹង​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ដែល​នាំ​ឱ្យ​លើស​សម្ពាធ​ឈាម និង​ប្រឈម​កាន់តែខ្លាំង​នឹង​ជំងឺ​បេះដូង​សរសៃឈាម​។ ក្រៅពី​នេះ​អង់​ទី​អុកស៊ី​ដង់​របស់​ប្រេង​អូ​លីវ​ក៏​បន្ថយ​ភាព​ចាស់​បាន​ដែរ​។

​សូកូឡា​ខ្មៅ​
​តើ​មាន​នរណា​ដឹងថា ការ​ញ៉ាំ​សូកូឡា​ខ្មៅ​ល្អ​ចំពោះ​សុខភាព​? អង់​ទី​អុក​ស៊ី​ដង់​ក្នុង​សូកូឡា​ពិសេស​នេះ​ល្អ​បំផុត​ក្នុង​ការបង្ការ​ជំងឺ​បេះដូង​។ សូកូឡា​ខ្មៅ​ល្អ​បំផុត​ក្នុង​ការបន្ថយ​ស្ត្រេ​ស ដូច្នេះ​វា​ក៏​ជួយ​កាត់បន្ថយ​ការប្រឈមមុខ​ដែល​វា​មាន​ផងដែរ​។ ចូរ​ប្រាកដថា អ្នក​បាន​ជ្រើសរើស​សូកូឡា​ខ្មៅ​ដែល​មាន​សារធាតុ cocoa យ៉ាងហោចណាស់ ៧០​ភាគរយ​។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។