​ការ​ញ៉ាំ​អាហារ​ទាំងនេះ​មាន​ប្រយោជន៍​ដូច​ហាត់ប្រាណ​ទៀងទាត់​ដែរ​

​ការ​ញ៉ាំ​អាហារ​ទាំងនេះ​មាន​ប្រយោជន៍​ដូច​ហាត់ប្រាណ​ទៀងទាត់​ដែរ​

​តើ​អ្នក​កំពុងតែ​មាន​បញ្ហា​ត្រង់​ថា​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ទៅ​ហាត់ប្រាណ​មែន​ទេ​? ហេតុអ្វី​មិន​ព្រម​ញ៉ាំ​ផ្លែក្រូច​មួយ​ផ្លែ​ជំនួស​វិញ​ទៅ​!
​តាម​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បញ្ជាក់ថា វីតាមីន C ប្រហែល​ជា​ផ្តល់​អត្ថប្រយោជន៍​ដល់​បេះដូង​ដូចគ្នា​នឹង​ការ​ហាត់ប្រាណ​ទៀងទាត់​ដែរ​។

​ការស្រាវជ្រាវ​មួយ​ពី​សាកលវិទ្យាល័យ Colorado ដែល​សិក្សា​អំពី​ឥទ្ធិពល​របស់​ថ្នាំ​បំប៉ន​វីតាមីន​C ទៅលើ​មនុស្ស​ធំ​ដែល​ធាត់​ជ្រុល និង​ធាត់​លើស​ទម្ងន់​ធម្មតា បាន​អះអាង​ថា ការប្រើ​ថ្នាំ​បំប៉ន​វីតាមីន​C ចំនួន​៥០០​មី​លី​ក្រាម អាច​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​បេះដូង​សរសៃឈាម​ដូចគ្នា​នឹង​អ្នក​ហាត់ប្រាណ​ទៀងទាត់​ដែរ​។

​អ្នកស្រាវជ្រាវ​បាន​សម្គាល់​ឃើញថា សរសៃឈាម​របស់​អ្នក​ធាត់​ជ្រុល និង​អ្នក​ធាត់​លើស​ទម្ងន់​ធម្មតា​មាន​សកម្មភាព​បន្ថែម​ទៅលើ​ប្រូតេអ៊ីន​មួយ​ឈ្មោះថា Endothelin-1 ឬ ET-1​។ ប្រូតេអ៊ីន​មួយ​នេះ​ជា​អ្នក​ធ្វើ​ឱ្យ​សរសៃឈាម​រួម​តូច ដែល​វា​មិនសូវ​ជា​មាន​ការឆ្លើយតប​នឹង​តម្រូវការ​រំ​ហូរឈាម​ឡើយ ព្រមទាំង​ធ្វើឱ្យ​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺ​បេះដូង​សរសៃឈាម​ទៀត​។

​ការ​ហាត់ប្រាណ​បែរជា​កាត់​បន្ថយ​សកម្ម​ភាព​របស់ ET-1 ទៅវិញ​។ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​រកឃើញ​ថា វីតាមីន​C បែរ​ជា​ទៅ​កាត់បន្ថយ​ចំនួន ET-1 ដែលជា​អ្នក​ធ្វើ​ឱ្យ​សរសៃឈាម​រួម​តូច​នោះ បាន​ច្រើន​ដូចគ្នា​នឹង​ការ​ហាត់ប្រាណ ឬ​ដើរ​ហាត់ប្រាណ​ដែរ​។

​អ្នកស្រាវជ្រាវ​បាន​សន្និដ្ឋានថា ថ្នាំ​បំប៉ន​ប្រភេទ​វីតាមីន​C មាន​យុទ្ធសាស្ត្រ​ថែរក្សា​របៀប​រស់នៅ​ដ៏​មាន​ប្រសិទ្ធ​ភព​មួយ​ក្នុង​ការបន្ថយ ET-1 ដែល​ធ្វើឱ្យ​សរសៃឈាម​របស់​មនុស្ស​ធាត់​ជ្រុល និង​ធាត់​លើស​ទម្ងន់​រួម​តូច​បាន​។

​ថ្វីបើ​មាន​មនុស្ស​ជាច្រើន​យល់ថា វីតាមីន​C ដើរតួនាទី​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ អង់​ទី​អុក​ស៊ីដង់ និង​ព្យាបាល​ជំងឺ​ផ្តាសាយ​ក៏ដោយ តែ​វា​ក៏​អាច​មាន​ឥទ្ធិពល​ទ្រ​ង​ទ្រ​ង​ដល់​សុខភាព​ប្រព័ន្ធ​បេះដូង​សរសៃឈាម​ដែរ​។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។