​កីឡាករ​ជប៉ុន​ Osako ​បង្ហាញ​កាយវិការ​​ដ៏​អស្ចារ្យ​​​នៅ​ Bundesliga!

​កីឡាករ​ជប៉ុន​ Osako ​បង្ហាញ​កាយវិការ​​ដ៏​អស្ចារ្យ​​​នៅ​ Bundesliga!

ខ្សែ​ប្រយុទ្ធ​​ជម្រើស​ជាតិ​ជប៉ុន​ Yuya Osako ​របស់​ក្រុម​ FC Köln ​បាន​បង្ហាញ​កាយ​វិការ​ Fair play ដ៏​ល្អអស្ចារ្យ ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​និង​អ្នកគាំទ្រ​ជា​ច្រើន​ស្ងើចសរសើរ​យ៉ាង​ខ្លាំង ក្នុង​ការ​ប្រកួត​​លីក​កំពូល​អាល្លឺម៉ង់​ Bundesliga កាល​ចុង​សប្ដាហ៍​កន្លង​ទៅ។

 

​កីឡាករ​ជប៉ុន​ Osako ​បង្ហាញ​កាយវិការ​​ដ៏​អស្ចារ្យ​​​នៅ​ Bundesliga!

 

​​​​​ក្នុង​ការ​ប្រកួត​ដែល​ក្រុម​ FC Köln បញ្ចប់​លទ្ធផល​ស្មើ​គ្នា ១-១ ទល់​នឹង​ Werder Bremen ​លោក​អាជ្ញាកណ្ដាល​ Guido Winkmann បាន​ផ្តល់​បាល់​ជ្រុង​ទៅ​ឲ្យ​ក្រុម​ ​FC Köln​ ប៉ុន្តែ​កីឡាករ​ជប៉ុន​​វ័យ​២៥​ឆ្នាំ Osako បាន​ប្រាប់​ដល់​អាជ្ញាកណ្ដាល​​​ដោយ​ស្មោះ​ត្រង់​ថា បាល់​នោះ​ប៉ះ​ចំ​ខ្លួន​របស់​គេ​ទេ ហើយ​សុំ​ឲ្យ​បាល់​ទៅ​​អ្នកចាំទី​​​ក្រុម​ Werder Bremen ​ទាត់​វិញ៕

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

-ចុចអាន៖ កីឡាករ​​ចិន​​​ក្លិប Guangzhou បាក់​ជើង​ពេលប៉ះ​ Barca ល្ងាចមិញ

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Bundesliga