អគ្គិភ័យ​ឆេះ​ផ្ទះ​ឈើ​១​ខ្នង ​អស់ទាំង​ស្រុង ​នៅ​ស្រុក​ស្ទឹង​សែន

ខេត្តកំពង់ធំ ៖ ផ្ទះ​ឈើ​១​ខ្នង ​ដំបូល​ប្រក់​ស័ង្កសី ស្ថិត​នៅ​ក្នុងភូមិ​ក្រចាប់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​ កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៥ ។

ប្រភព​ព័​ត៌​ពី​ស្ត្រី​ ដែល​ត្រូវជា​ម្ចាស់ផ្ទះ​ឈ្មោះ ជិ​ម ណា​រិ​ន អាយុ​៣៦​ឆ្នាំ ជា​ជំនួយការ​ ភូមិ​អាចារ្យ​លាក់ មាន​ប្តី ឈ្មោះ ហួ​ន សុខា អាយុ​៤៦​ឆ្នាំ ជា​មន្ត្រី​បរិស្ថាន ​ស្រុក​កំពង់ស្វាយ មានកូន​២​នាក់ បាន​ប្រាប់​ឲ្យ​ដឹង​ថា ផ្ទះ​របស់​គាត់​ធ្វើ​អំពី​ឈើ​ដំបូល​ប្រក់​ស័ង្កសី​ ទំហំ​៣,៥​ម៉ែត្រ​គុណ​៤,៥​ម៉ែត្រ ។ នៅ​មុន​ពេល​ចេញ​ទៅ​ធ្វើការ​ ព្រឹក​ថ្ងៃ​ទី​១៨​ខែធ្នូ​នេះ គាត់​បាន​ពន្លត់ភ្លើង​ធូប​អស់ ហើយដាក់​ដាំបាយ​ខ្សែភ្លើង​ចោល រួច​​ក៏​នាំ​គ្នា​ចេញ​ទៅ​បំពេញការងារ​អស់ ចំណែក​កូន​ៗ​ទាំង​២​នាក់ ​គាត់​បាន​យក​ទៅ​ផ្ញើរ​បងប្អូន ទើប​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ ​ដល់​អាយុ​ជី​វិ​នោះ​ទេ គ្រាន់តែ​អស់​សំលៀក​បំពាក់ សម្ភារៈ និង​ថវិការ​មួយ​ចំនួន​ប៉ុណ្ណោះ ។

ប្រភព​បន្ត​ទៀត​ថា ខណៈ​ពេល​ភ្លើង​ឆេះ​ ត្រូវ​បាន​អ្នក​ជិតខាង​នាំ​គ្នា​រត់​មក​ដងទឹក​ ពន្លត់ភ្លើង​ដែរ តែ​ពុំ​អាច​ជួយ​បាន​ទេ ទម្រាំ​តែ​រថយន្ត​ពន្លត់​អគ្គិភ័យ ​របស់​ស្នងការដ្ឋាន​ខេត្តកំពង់ធំ​ទៅ​ដល់​ ផ្ទះ​ទាំងមូល​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​ទៅ​ហើយ ។

បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ គឺ​បណ្តាល​មក​ពី​ផ្ទុះ​សេ​ខ្សែភ្លើង​ ចេញពី​ឆ្នាំ​ដាំបាយ ។

នៅ​រសៀល​ថ្ងៃ​កើតហេតុ លោក ហុ​ក រិ​ន អភិបាលក្រុង​ស្ទឹង​សែន ក៏​បាន​នាំ​យក​អំណោយ​ សាខា​កាកបាទក្រហម​ក្រុង​ស្ទឹង​សែន​មួយ​ចំនួន និង​របស់​សាខា​កាកបាទក្រហម ​ខេត្តកំពង់ធំ​មួយ​ចំនួន ទៅ​ជួយ​ឧបត្ថម្ភ​ដើម្បី​ជួយ​សម្រាលទុក្ខ​ធុរៈ​ ដល់​ជន​រង​គ្រោះ​នៅ​ក្នុង​ ឧប្បទ្ទវហេតុ​ភ្លើង​ឆេះ​ផ្ទះ​ នេះ​មួយ​គ្រា​សិន ។

ក្នុង​នោះ​ផង​ដែរ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​សំណូមព​ដល់ ​ក្រសួងមហាផ្ទៃ សូម​មេត្តា​ធ្វើ​យ៉ាងណា​ពង្រឹង ​ខាង​រថយន្ត​ពន្លត់​អគ្គិភ័យ​ នៃ​ស្នងការដ្ឋាន​នគរបាល​ ខេត្តកំពង់ធំ​ ឲ្យ​មាន​អ្នក​ប្រចាំការ​២៤​ម៉ោង ​លើ​២៤​ម៉ោង ​ដើម្បី​ជួយ​អន្តរាគមន៍​នៅ​ពេល​ ណា​ដែល​មាន​អគ្គិភ័យ​កើតឡើង​ផង ពីព្រោះ​កន្លង​មក​នៅ​ពេល​ដែល​មាន ​ករណី​អគ្គិភ័យ​កើត​មាន​ម្តង​ៗ មិន​ថា​នៅ​ជិត ឬ​ក៏​ឆ្ងាយ​នោះ​ទេ ទម្រាំ​តែ​មក​ដល់​ភ្លើង ​ឆេះ​ស្ទើរ​គ្មាន​សល់​ទៅ​ហើយ ជាក់ស្តែង​ដូច​ជា​ករណី​, ករណី​​ឆេះ​ផ្ទះ​របស់​លោកស្នងការ ​ខេត្តកំពង់ធំ ដែល​នៅ​ទល់មុខ​ស្នងការ​ស្រាប់ និង​ឆេះ​ផ្ទះ​លោកស្រី​ស្នងការ​ង​ជាដើម នេះ​ជា​ចំណុចខ្សោយ​របស់​ ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ខេត្តកំពង់ធំ ៕

អគ្គិភ័យ​ឆេះ​ផ្ទះ​ឈើ​១​ខ្នង ​អស់ទាំង​ស្រុង ​នៅ​ស្រុក​ស្ទឹង​សែន
អគ្គិភ័យ​ឆេះ​ផ្ទះ​ឈើ​១​ខ្នង ​អស់ទាំង​ស្រុង ​នៅ​ស្រុក​ស្ទឹង​សែន
អគ្គិភ័យ​ឆេះ​ផ្ទះ​ឈើ​១​ខ្នង ​អស់ទាំង​ស្រុង ​នៅ​ស្រុក​ស្ទឹង​សែន
អគ្គិភ័យ​ឆេះ​ផ្ទះ​ឈើ​១​ខ្នង ​អស់ទាំង​ស្រុង ​នៅ​ស្រុក​ស្ទឹង​សែន
អគ្គិភ័យ​ឆេះ​ផ្ទះ​ឈើ​១​ខ្នង ​អស់ទាំង​ស្រុង ​នៅ​ស្រុក​ស្ទឹង​សែន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត