ទុកម៉ូតូមុខផ្ទះ ត្រូវចោរកាច់សោ ក យកទៅបាត់

ភ្នំពេញ៖ ស្ត្រីម្នាក់ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅ បន្ទាប់ពីជនសង្ស័យ បានធ្វើសកម្មភាពលួចកាច់ សោកម៉ូតូ យកចេញពីខាងមុខផ្ទះ ទៅបាត់ កាលពីវេលាម៉ោង២០ និង៣០នាទីយប់ថ្ងៃ ទី១៨ខែធ្នូ ឆ្នាំ២០១៥ស្ថិតនៅក្នុង បុរីភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ រុង រ៉ូហ្សា ភេទស្រីអាយុ២៨ឆ្នាំ រស់នៅក្នុង ផ្ទះកន្លែងកើតហេតុ ខាងលើ ម៉ូតូដែលបាត់បង់នោះ ម៉ាកសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខភ្នំពេញ 1X-7722 ។

បើយោងតាមស្រ្តីរងគ្រោះរៀបរាប់ប្រាប់ នគរបាលវិញនោះថា មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូមកដល់ផ្ទះរួច ចតទុកនៅ ខាងមុខផ្ទះសិន ក៏ចូលក្នុងផ្ទះលុះ បន្តិចក្រោយមកងាក មករកម៉ូតូ ស្រាប់តែបាត់ រកគ្រប់ច្រកល្ហក មិនឃើញទើបដឹងថា ម៉ូតូត្រូវចោរលួចកាច់ សោកយកទៅបាត់ ទើបមកដាក់ បណ្តឹងឲ្យនគរបាលជួយអន្តរាគមន៍ ដើម្បីស្វែងរកជនដៃដល់ និងឃាត់ខ្លួននាំយក ទៅផ្តន្ទាទោសទៅ តាមផ្លូវច្បាប់៕

ទុកម៉ូតូមុខផ្ទះ ត្រូវចោរកាច់សោ ក យកទៅបាត់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត