មេកន្ទុយលេខ ដ៏ធំត្រូវបាន នគរបាលស្រុក កោះធំឃាត់ខ្លួន

កណ្តាល៖ ជនសង្ស័យម្នាក់ ជាជនជាតិវៀតណាម ក៏ជាមេឆ្នោតកន្ទុយលេខ ដ៏ធំនៅស្រុកកោះធំ ត្រូវបាននគរបាលស្រុកកោះធំ ឃាត់ខ្លួន រួមទាំងដកហូតវត្ថុតាង មួយចំនួនផងដែរ កាលពីម៉ោង១៧និង ៣០នាទីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៥ស្ថិតនៅក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

លោកអធិការស្រុកកោះធំបានឲ្យ ដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ ដាំង ភឿកវ៉ឹង ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ វៀតណាម រស់នៅ ភូមិ ឃុំកើតហេតុខាងលើ បានបើកល្បែង ល្បែងស៊ីសងខុសច្បាប់(កន្ទុយលេខ) ។ក្នុងនោះលោកបានធ្វើការ ដកហូតវត្ថុតាង ក្រដាសរាយនាមអ្នក លេងចំនួន ១៩ សន្លឹក , ប្រាក់រៀលចំនួន ២.៧០០.០០០,០០ រៀល ,ប្រាក់ដុល្លារចំនួន ៤០ ដុល្លារអាមេរិក ,ប្រាក់វៀតណាមចំនួន ២.៤៤០.០០០,០០ ដុង ,កំព្យូទ័រយួរដៃ ២ គ្រឿង ,ម៉ាស៊ីនស្កេនចំនួន ០១ គ្រឿង និងHard Disk១។

លោកបានបន្តថា មុនពេលឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើនោះ ដោយមានប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានរាយការណ៍ថា នៅចំណុចផ្ទះជនសង្ស័យ បានបើកកត់និង ប្រមូលឆ្នោតកន្ទុយលេខនោះ ទើបលោកបានដឹកនាំកម្លាំងចុះទៅសហការ ជាមួយកម្លាំងប៉ុស្តិ៍សំពៅពូន ធ្វើការស្រាវជ្រាវរហូតដល់ ប្រទះឃើញជន សង្ស័យធ្វើសកម្មភាពកត់និងប្រមូលនោះ ក៏បានឃាត់ខ្លួនតែម្តងទៅ រួមតាំងដក ហូតវត្ថុតាងបានមួយ ចំនួនផងដែរ ដើម្បីបញ្ចូនមកកាន់តុលាការចាត់ការ ទៅតាមនីតិវិធីច្បាប់។

ចំណែកប្រជាពលរដ្ឋនៅក្នុងស្រុកកោះធំវិញបាននិយាយថា មេឆ្នោតកន្ទុយលេខម្នាក់នេះ បានកត់និង ប្រមូលឆ្នោតកន្ទុយយ៉ាង សកម្មបំផុតក្នុងមួយ ថ្ងៃគេប្រមូលបានរាប់លានរៀល ។ ហើយល្បែងកន្ទុយ លេខនេះធ្វើឲ្យកើតមានឡើងនៅ អំពើហិង្សាក្នុងគ្រួសារ ចោរលួច ចោរឆក់ ចោរប្លន់ ដូច្នេះការបង្ក្រាប់ ល្បែងកន្ទុយលេខនេះ គឺជាការរួមចំណែកក្នុងការអនុវត្តន៍ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង ៩ចំណុចផងដែរ៕

មេកន្ទុយលេខ ដ៏ធំត្រូវបាន នគរបាលស្រុក កោះធំឃាត់ខ្លួន

មេកន្ទុយលេខ ដ៏ធំត្រូវបាន នគរបាលស្រុក កោះធំឃាត់ខ្លួន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត