អ​គ្គ​នា​យ​ក​ដ្ឋា​ន​ព​ន្ធ​ដា​រ​ កោះ​ហៅ​ម្ចា​ស់​ក្រុ​ម​ហ៊ុ​ន​ចំ​នួ​ន​ ៥ ឲ្យ​ចូ​ល​ប​ង់​ពន្ធ, បើ​មិ​ន​ចូ​ល​នឹង​ប្តឹង​ទៅ​តុលា​ការ​

ភ្នំពេញ៖ អគ្គ​នា​យ​ក​ដ្ឋា​ន​ព​ន្ធ​ដា​រ បា​ន​កោះ​ហៅ​ម្ចា​ស់​ក្រុ​ម​ហ៊ុ​ន​ចំ​នួន​ ៥ ឲ្យ​ចូ​ល​ទៅ​ប​ង់​ព​ន្ធ​ បន្ទា​ប់​ពី​ម្ចា​ស់​ក្រុ​ម​ហ៊ុ​ន​បាន​ព្រ​ងើ​យ​ក​ន្តើ​យ ចំ​ពោះ​កា​រ​កោះ​អ​ញ្ជើ​ញ​រ​ប​ស់​អ​គ្គ​នា​យ​ក ដ្ឋាន​ព​ន្ធ​ដា​រ​នា​ពេ​ល​ក​ន្ល​ង​ទៅ​ ។ អគ្គ​នា​យ​ក​ដ្ឋា​ន​ព​ន្ធ​ដា​រ បា​ន​ព្រ​មា​ន​ថា​ នឹ​ង​ប្តឹ​ង​ទៅ​តុ​លា​កា​រ បើ​ម្ចា​ស់​ក្រុ​ម​ហ៊ុ​ន​ទាំ​ង​ ៥ នៅ​តែ​រឹ​ង​ទ​ទឹ​ង​មិ​ន​ព្រ​ម​ចូ​ល​ទៅ​ប​ង់​ព​ន្ធ​ទៀ​ត​នោះ​ ។ ម្ចាស់ក្រុមហ៊ុនទាំង៥ ដែលត្រូវអគ្គនាយកដ្ឋានកោះហៅទៅបង់ពន្ធនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥នេះរួមមាន៖ ១. លោក CHANDEJ YARANGWONG ម្ចាស់ភាគហ៊ុនក្រុមហ៊ុន CTPS Chantechnical Power Sevices Co.,Ltd ២. លោក KIATTIPHON THONGPAN ម្ចាស់ភាគហ៊ុនក្រុមហ៊ុន Kron 2010 Co., Ltd ៣. លោក TOSSAPORN SUANSAMROENG ម្ចាស់ភាគហ៊ុន​ក្រុមហ៊ុន Techie Succeed Service Co., Ltd ៤. លោក កង ផល្លា ម្ចាស់ភាគហ៊ុនក្រុមហ៊ុន Phalla BCT Group Co., Ltd ៥. លោក SUPOT PANAWUT ម្ចាស់ភាគហ៊ុនក្រុមហ៊ុន S-Zone Co., Ltd ដោយ៖ ចាន់ធី

  • អ​គ្គ​នា​យ​ក​ដ្ឋា​ន​ព​ន្ធ​ដា​រ​ កោះ​ហៅ​ម្ចា​ស់​ក្រុ​ម​ហ៊ុ​ន​ចំ​នួ​ន​ ៥ ឲ្យ​ចូ​ល​ប​ង់​ពន្ធ, បើ​មិ​ន​ចូ​ល​នឹង​ប្តឹង​ទៅ​តុលា​ការ​已关闭评论
  • 5 views
  • Hide Sidebar
    A+