កំពូលតារាហុងកុងពហុជំនាញ Nicholas Tse នឹងរៀបការជាមួយ Waye Wong នៅខែក្រោយ?

ចាប់តាំងពីតារាទាំងពីរដួងបានផ្សះផ្សារគ្នារួចមក ពាក្យចរចាមអារាមនៃការរៀបការរវាងតារាទាំងពីរនៅតែលេចលឺជាបន្តបន្ទាប់។ប៉ុន្មានថ្ងៃមុន បុគ្គលិកម្នាក់ធ្វើការនៅក្រុមហ៊ុនរៀបចំពិធីមង្គលការ បាននិយាយថា Nicholas TseនិងWaye Wong កំពុងតែរៀបចំពិធីមង្គលការ នៅខែក្រោយនេះនៅតំបន់បុរាណ្យចិន YunnanDali។ អ្នកដែលចាត់ចែងនៅក្នុងក្រុមហ៊ុនអាពាហ៍ពិពាហ៍បានសរសេរនៅលើគេហទំព័រ Wechat ហើយក៏បានupload រូបថតនិងទីកន្លែងនៃការរៀបការដែរ។កាលពីឆ្នាំមុន Nicholas Tse ក៏បាននិយាយថាគាត់បានតែកំពុងឈប់សម្រាក់ថ្ងៃវិស្សមកាលរបស់គាត់នៅក្នុងតំបន់ Dali ហើយ Waye ទៀតក៏មានផ្ទះលំហែវីឡានៅទីនោះដែរ។ បើតាមការនិយាយរបស់នាង ឆ្នាំក្រោយខែមេសានាងនឹងទៅលំហែ ហើយរូបថតក៏នាងបានបង្ហោះដែរ។ ចឹងហើយរាល់ពាក្យចរចាមអារាមដែលកើតឡើង វាគឺជាការពិតសម្រាប់ពួកគេទាំងពីរ។ អ្នកគ្រប់គ្រងរបស់ Nicholas Tse បានបដិសេធន៍រាល់ពត៌មានចរចាមអារាម ដែលមិនមែនជាពាក្យពិតនេះ៕
កំពូលតារាហុងកុងពហុជំនាញ Nicholas Tse នឹងរៀបការជាមួយ Waye Wong នៅខែក្រោយ?

ប្រែសម្រួលដោយ៖ កញ្ញា