សាលា​រាជធានី​ភ្នំពេញ​ពង្រីក​ផ្លូវ​លេខ​៣៥៥ ចាប់ពី​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ដល់​អង់​តែ​ន​ទួល​គោក

រាជធានី​ភ្នំពេញ ៖ មន្ត្រី​មន្ទីរ​​សាធារណការ​​រាជធានី​ភ្នំពេញ​បានឱ្យ​​ដឹង​ថា សាលា​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ធ្វើ​ការ​​ពង្រីក​ផ្លូវ​លេខ​៣៥៥ ចាប់ពី​រង្វង់​មូល​កាំ​កូស៊ីធី ដ​ល់អង់​តែ​ន​​ទួល​​គោក ដែល​មាន​ទទឹង​ប្រវែង​២ម៉ែត្រ​​សងខាង​ ​អ៊ុត​កៅស៊ូ និងដាក់​លូ​​ទំហំ​១ម៉ែត្រ​​សង​ខាងផងដែរ ​។

ជា​លទ្ធផល​​គិត​ត្រឹម​ថ្ងៃ​ទី​១៨  ធ្នូ  ២០១៥ ការងារ​ដាក់​​លូ​សម្រេច​៦០៥ម៉ែត្រ លើ​​ប្រវែង​សរុប៦៧៣​ម៉ែត្រ ​។