សម្ល​កែង​បង្គា​បន្លែ​គ្រប់មុខ​

* ​គ្រឿងផ្សំ
– បង្គា​ស្រស់ ២០០ ក្រាម​
– ត្រី (​ហាន់​កង់ៗ​) ២០០ ក្រាម​
– ទឹក​ស៊ុប​រសជាតិ​សាច់មាន់ ៣ ចានចង្កឹះ​
– ទឹកត្រី ២ ស្លាបព្រា​បាយ​
– ស្ករ ២ ស្លាបព្រា​កាហ្វេ​
– ទឹកក្រូច​ឆ្មារ ១ ស្លាបព្រា​បាយ​

– ឆៃថាវ​តូច​ល្មម (​កាត់កង់ៗ​) ១ មើម​
– ការ៉ុត​តូច​ល្មម (​កាត់កង់ៗ​) ១ មើម​
– សណ្តែកកួរ (​ហាន់​កង់ៗ ២ សង់ទីម៉ែត្រ​កន្លះ​) ៦ កួរ​
– ស្ពៃបូកគោ (​ហាន់​កង់ៗ​ប្រវែង ២ សង់ទីម៉ែត្រ​កន្លះ​) ៤ ធាង​
– ត្រកួន (​ហាន់​កង់ៗ​ប្រហែល ១៥ សង់ទីម៉ែត្រ​) ១០ ដើម​
– គ្រឿង​ម្ទេស​បុក ២ ស្លាបព្រា​បាយ​កន្លះ​

សម្ល​កែង​បង្គា​បន្លែ​គ្រប់មុខ​

* ​វិធី​ធ្វើ​គ្រឿង​ម្ទេស​បុក​
– ម្ទេស​ឆ្អើរ ៧ ផ្លែ (​យក​គ្រាប់​ចេញ​) ត្រាំ​ទឹក រួច​ចិញ្ច្រាំ
– ម្រេច ១០ គ្រាប់​
– ខ្ទឹមក្រហម ៧ មើម​
– ខ្ទឹមស ៣ កំពឹស​
– រំដេង​ហាន់​ស្តើង ៥ បន្ទះ​

– កាពិ ១ ស្លាប​ញ្រ​កាហ្វេ​
– ខ្ជាយ ៥ មើម​
– សម្បក​ក្រូចសើច​កន្លះ​ស្លាបព្រា កាហ្វេ​
– អំបិល ១ ស្លាបព្រា​កាហ្វេ​
– បុក​ម្រេច​ឱ្យ​ម៉ដ្ឋ រួច​ដាក់​បុក​ជាមួយម្ទេស​ឆ្អើរ​ចិញ្ច្រាំ​ឱ្យ​ម៉ដ្ឋ​សឹម​ថែម​គ្រឿងផ្សំ​ដែល​នៅសល់​បុក​ឱ្យ​ម៉ដ្ឋ​រួមគ្នា។​

* ​វិធី​ធ្វើ​
– លាង​បង្គា​ឱ្យ​ស្អាត បកសម្បក និង ចៀរ​សរសៃ​ខ្មៅ​ចេញ រួច​ស្រង់​ដាក់​កញ្ច្រែង​សម្រោះ​ទឹក ។​
– ឆា​ត្រី​ជាមួយ​គ្រឿង​ម្ទេស​បុក​ឱ្យ​ធុំក្លិន​ឈ្ងុយ ទើប​ចាក់ទឹក​ស៊ុប​ដែល​ដាំ​ពុះ​ចូលក្នុង​ឆ្នាំ រួច​រម្ងាស់​ដោយ ភ្លើង​ល្មម ។
– ពេល​ទឹក​ពុះ​ត្រូវ​បង់​បង្គា ឆៃថាវ និង ការ៉ុត រម្ងាស់​ប្រហែល ៣ នាទី រួច​បង់​បន្លែ​ផ្សេងៗ​ចូល​ជាមួយ គ្នា​រម្ងាស់​ថែម ៥ នាទី​ទៀត ទើប​បន្ថែម​រសជាតិ​ដោយ​ទឹកត្រី ស្ករ និង ទឹកក្រូច​ឆ្មារ ។​
– ដួស​ដាក់​ចាន​ទទួលទាន​ជាមួយ​បាយ​យ៉ាង​ឆ្ងាញ់​ពិសា ៕

សម្ល​កែង​បង្គា​បន្លែ​គ្រប់មុខ​