Beckham ​បង្ហាញ​​​ក្ដី​​គោរព​​ដ៏​ធំ​ដល់​ Mourinho ក្រោយ​​ Chelsea ​បណ្ដេញ​ចេញ

Beckham ​បង្ហាញ​​​ក្ដី​​គោរព​​ដ៏​ធំ​ដល់​ Mourinho ក្រោយ​​ Chelsea ​បណ្ដេញ​ចេញ

David Beckham បាន​ចេញ​មក​និយាយ​បង្ហាញ​ពី​ការ​គាំទ្រ និង​គោរព​យ៉ាង​ខ្លាំង​ដល់​លោក​ Jose Mourinho ​បន្ទាប់​ពី​បុរស​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ ត្រូវ​បាន​ក្លិប​ Chelsea ​បណ្ដេញ​ចេញ​ពី​តំណែង កាល​ពី​យប់​ម្សិល​មិញ។

 

Beckham ​បង្ហាញ​​​ក្ដី​​គោរព​​ដ៏​ធំ​ដល់​ Mourinho ក្រោយ​​ Chelsea ​បណ្ដេញ​ចេញ

 

​​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ បាន​ប្រាប់​ដល់​ Goal ថា៖ “ជា​អកុសល ​បាល់ទាត់​គឺ​វា​របៀប​​នេះ​ហើយ។ គ្មាន​ហេតុ​ផល​អី ដែល​ថា​ Mourinho មិន​មែន​ជា​អ្នកចាត់ការ​ល្អ​បំផុត​ទេ។ លើក​ពាន​ឆ្នាំ​មុន​ កីឡាករ​នៅ​​ដូច​បច្ចុប្បន្ន​នេះ​ដែរ ប៉ុន្តែ​វា​ពិត​ជា​ភ្ញាក់​ផ្អើល​ពេល​ឃើញ​ចំណាត់​ថ្នាក់​របស់​ពួកគេ​​ឥឡូវ”។

 

“ខ្ញុំ​ស្រលាញ់​ Jose..​ខ្ញុំ​គិត​ថា គាត់​ជា​អ្នកចាត់ការ​ដ៏​​អស្ចារ្យ មនុស្ស​ដ៏​អស្ចារ្យ ហើយ​គាត់​​ជា​មនុស្ស​ដែល​ងប់ងុល​នឹង​ការ​ប្រកួត។ ខ្ញុំ​សង្ឃឹម​ថា គាត់​នឹង​ត្រឡប់​​មក​ Premier League ឆាប់ៗ ព្រោះ​​អ្នកគាំទ្រ​អង់គ្លេស​ស្រលាញ់​គាត់ ពួកគេ​ស្រលាញ់​ឥរិយាបថ​របស់​គាត់ ដូច្នេះ​វា​ពិត​ជា​រឿង​​គួរ​ឲ្យ​ខ្មាសអៀន​មួយ​ពេល​ឃើញ​គាត់​ចាក​ចេញ”។ Beckham បន្ថែម។

 

Mourinho ​ដែល​ធ្លាប់​ជា​អ្នកចាត់ការ​ដ៏​ល្បី​រហស្សនាម “Special One” រូប​នេះ កំពុង​តែ​មាន​ពាក្យ​ចចាមអារ៉ាម​ថា នឹង​អាច​វិល​ទៅ​ Real Madrid​ វិញ​ ឬ​អាច​នឹង​ជំនួស​តំណែង​ Louis van Gaal ​នៅ​ក្រុម​បិសាច​ក្រហម​ Manchester United ផង​ដែរ៕

 

-ចុចអាន៖ Chelsea សម្រេច​បណ្តេញ​លោក​ Jose Mourinho ​ចេញ​ហើយ​

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bleacherreports | goal