តើការ​ប្រើថ្នាំបញ្ចុះក្នុង​ពេលកំឡុងមាន​ផ្ទៃពោះ ​អាចមានគ្រោះថ្នាក់ដែ​ទេ?

តើការ​ប្រើថ្នាំបញ្ចុះក្នុងកំឡុងពេល​មានផ្ទៃពោះ មាន​សុវត្ថិភាព​ដែរឬទេ? នេះជាបញ្ហា​ធម្មតាមួយ​ដែលស្ត្រីមានផ្ទៃពោះ​គ្រប់រូប​តែងតែ​សួរទៅ​វេជ្ជបណ្ឌិត​ភ្លាម នៅពេល​នាង​ចាប់ផ្តើម​ទល់លាមក​។
ប្រសិនបើ​អាហារសម្បូរ​ជាតិសរសៃ, ទឹក និងទទួលទាន​សារធាតុរាវ​បន្ថែម តែនៅតែគ្មាន​ប្រសិទ្ធិភាព យល់ល្អត្រូវ​ទទួលទាន​ថ្នាំតាម​ការចេញវេជ្ជបញ្ជា​ពីវេជ្ជបណ្ឌិត ដើម្បី​កាត់បន្ថយ​អាការៈ​ទល់លាមក។
តាមរយៈ​ការស្រាវជ្រាវ​កាលពីថ្មីៗ​នេះបាន​បង្ហាញថា ស្ត្រីដែល​ប្រឈមនឹង​បញ្ហាទល់លាមក​ក្នុងកំឡុង​ពេលមានផ្ទៃពោះ​គួរតែ​មានការប្រុងប្រយ័ត្ន​ចំពោះថ្នាំគ្រាប់ និងថ្នាំ​បញ្ចុះ​ដែលពួកគេ​បាន​ទទួល​ទាន ព្រោះការ​ឧស្សាហ៏ទល់លាមក​ញឹកញាប់​អាចប៉ះពាល់​ដល់ការ​លូតលាស់​របស់ទារក និង​អ្នកម្តាយ។
 
តើការ​ប្រើថ្នាំបញ្ចុះក្នុង​ពេលកំឡុងមាន​ផ្ទៃពោះ ​អាចមានគ្រោះថ្នាក់ដែ​ទេ?
អ្នកជំនាញ​បាននិយាយ​ថា វិធីព្យាបាល​បញ្ហាទល់លាមក​មួយដែល​មានប្រសិទ្ធិភាព គឺត្រូវទទួលទាន​អាហារណា​ដែលសម្បូរជាតិសរសៃ​ជារៀងរាល់ថ្ងៃ។ ក្រៅពីអាហារ អ្វីដែល​សំខាន់ស្ត្រី​ក៏គួរធ្វើលំហាត់ប្រាណ​តិចតួច ព្រោះវា​អាចជួយឲ្យ​រាងកាយ​មានភាព​សកម្ម និងរឹងមាំ។ កង្វះលំហាត់ប្រាណ សូម្បីតែក្នុង​ពេលមាន​ផ្ទៃពោះក៏អាច​ប៉ះពាល់ដល់​អ្នកម្តាយ និង​បណ្តាលឲ្យ​ជួបបញ្ហា​កម្លាំង​ពលកម្ម។ វិធីព្យាបាល​មួយទៀត​ដែលមាន​ប្រសិទ្ធិភាព និងសុវត្ថិភាព​ដើម្បីបំបាត់បញ្ហា​ទល់លាមល​ក្នុងកំឡុងពេល​មានផ្ទៃពោះ គឺ​ត្រូវ​កាត់បន្ថយ​ការទទួលទាន​ថ្នាំគ្រាប់​ជាតិដែក​របស់អ្នក។
ប្រសិនបើអ្នកចាំបាច់ត្រូវ​ទទួលទានថ្នាំគ្រាប់​ជាតិដែកនេះ ត្រូវប្រាកដ​ថា អ្នកទទួលទាន​ទឹក និងសារធាតុរាវ​សម្បូរវីតាមីន​ឲ្យ​បានច្រើន។ ចៀសវាង ការទទួលទាន​កាហ្វេ​ក៏ជា​ជម្រើស​មួយដ៏ល្អប្រសើរ​បំផុត ដើម្បីកាត់បន្ថយ​បញ្ហាទល់លាមក​ក្នុងកំឡុង​ពេល​មានផ្ទៃពោះ។ នៅពេលទទួលទាន​ថ្នាំបញ្ចុះដើម្បី​បំបាត់អាការៈ​ទល់លាមក យល់ល្អ​គួរជ្រើសរើស​យក​ប្រភេទថ្នាំ​បញ្ចុះ​ទន់ៗ ហើយ​រអិលៗ។ តែទោះបីជាយ៉ាងណា​ក៏ដោយ មិនគួរឲ្យ​ការទទួលទាន​ថ្នាំបញ្ចុះ​បានក្លាយ​ជាទម្លាប់មួយរៀងរាល់ពេល​ដែលអ្នកពិបាក​ក្នុងពោះ និង​មិនស្រួល​ក្នុងពោះ​ឡើយ ព្រោះថ្នាំនេះ​នៅពេលទទួលទាន​យូរៗទៅ វាអាច​បណ្តាលឲ្យ​ខ្សោះជាតិទឹក, សារធាតុខនិជ និង​កម្រិតអំបិល​ក្នុងរាងកាយ​របស់អ្នក។
ប្រសិនបើ​អ្នកខ្លាច​ថ្នាំ យល់ល្អគួរ​ជ្រើសរើស​ឱសថធម្មជាតិ​ដូចជា គ្រឿងទេស​ម្យ៉ាង (ដូចរំដេង) ដែលស្ត្រីមាន​ផ្ទៃពោះត្រូវយក​ទៅដាំទឹកផឹក​ជារៀងរាល់ព្រឹក​រយៈពេល ៣ថ្ងៃ រហូត​ដល់​ជំងឺជាសះស្បើយ។
ឱសថធម្មជាតិ​ព្យាបាល​បញ្ហាទល់លាមក​ដល់ស្ត្រីមាន​ផ្ទៃពោះផ្សេង​មួយទៀត គឺ​ត្រូវទទួលទាន​អាហារណា​ដែលមាន​ស្ពៃក្តោប ព្រោះបន្លៃបៃតង​មានផ្ទុក​នូវវីតាមីន និង​ជាតិសរសៃ​ជាច្រើន ដែល​អាចជួយ​បន្ទន់​លាមក។
ស្ត្រីមានផ្ទៃពោះក៏​អាចជ្រើស​យកតែឆាម៉ូមៀល (Chamomile) ព្រោះតែ​នេះអាចជួយ​សម្រួល​ដល់ផ្លូវ​ពោះវៀន ដូច្នេះធ្វើឲ្យ​ងាយនឹង​បត់ជើងធំ។ តែឆាម៉ូមៀល​នេះក៏អាច​ជួយកាត់បន្ថយ​ការឈឺចាប់​របស់ស្ត្រី​មានផ្ទៃពោះ, វាជួយព្យាបាល​ជំងឺគេង​មិនលក់។ ដូច្នេះ ការប្រើថ្នាំបញ្ចុះ​ក្នុងកំឡុងពេល​មានផ្ទៃពោះពិតជា​មានសុវត្ថិភាព តែទោះបីជា​យ៉ាងណា ការ​ទទួលទាន​ថ្នាំ​ត្រូវមាន​កំណត់ ព្រោះវាអាច​ផ្តល់ផល​ប៉ះពាល់​អាក្រក់ដល់​ការលូតលាស់​របស់គភ៌៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • តើការ​ប្រើថ្នាំបញ្ចុះក្នុង​ពេលកំឡុងមាន​ផ្ទៃពោះ ​អាចមានគ្រោះថ្នាក់ដែ​ទេ?