វិធីព្យាបាលពងបែក​នៅលើ​ទ្វារមាស

ស្ត្រីពិត​ជាមាន​ភាពអៀន​ខ្មាស់ខ្លាំងណាស់ ក្នុងការ​និយាយ​អំពីការព្យាបាល​ពងបែកទ្វាមាស។ ទោះជាយ៉ាងណា ពងបែក គឺជាបញ្ហាទូទៅ និង​ស្ត្រីមិនត្រូវ​មានការ​អៀនខ្មាស់​អំពីបញ្ហា​មួយ​នេះ​ឡើយ។
 
វិធីព្យាបាលពងបែក​នៅលើ​ទ្វារមាស
តើនរណាដែលទទួល​រងនូវហានិភ័យមួយ​នេះ?
ភាគច្រើន​ស្ត្រី​ជាអ្នក​ទទួលរងនូវហានិភ័យមួយនេះ ទោះបីជាអ្នក​គ្មានសកម្មភាព​រួមភេទ ឬគ្មានអនាម័យ​ត្រង់តំបន់​ឯកជន​ក៏ដោយ តែអ្នក​ត្រូវធ្វើការ​ត្រួតពិនិត្យ​ឲ្យបាន​ត្រឹមត្រូវ។ ការកកិត​រោមដែលដុះ​នៅក្នុងសាច់ ឬការស្ទះ​ក្រពេញញើស គឺជាកត្តា​ចម្បងអាច​ជាអ្នកបង្កឲ្យ​មានកើត​ពងបែក​នៅតំបន់​ទ្វាមាស។
តើត្រូវមើល​ពួកគេយ៉ាង​ម៉េច ទើបដឹង?
វាមិនមែនជាជំងឺពងបែក​កាមរោគទេ ហើយក៏មិនដូចគ្នា​ទៅនឹងពងបែក​កាមរោគ​ដែរ។ ជាធម្មតា ពងបែក​កើតនៅជុំវិញ​ទ្វាមាស ​ហើយវា​ប្រហាក់ប្រហែល​ទៅនឹង​ពង​បែកផ្សេងៗ​ដែរ។ វាអាចមាន​សារធាតុរាវ ឬឈាម នឹងមានអារម្មណ៍ដូច​ពពុះជែល​នៅ​ពេលប៉ះវា។ ពងបែក​អាចជាពណ៌ក្រហម ឬខ្មៅស្រអាប់​នៅត្រង់តំបន់​ទ្វាមាស ហើយ​ជាធម្មតា​មានលក្ខណៈ​ពងបែក​តែមួយ មិនជា​ចង្កោមដែល​បានលេច​ឡើងដូចជា៖ ជំងឺរើម ឬស្រែង​ទេ។ ទោះជាយ៉ាងណា ពងបែក​នេះ​មិនមានព្រំដែន ឬតំបន់​ជាក់ស្ដែង​ណាមួយ​ឡើយ ហើយ​អ្នកមិនគួរ​បំបែក​វាទេ ព្រោះអាចបង្ក​ទៅជារមាស់ ឬក្លិនមិន​ល្អ។
តើពងបែក​មានការឈឺចាប់​ដែរទេ?
ពងបែកអាច​លេចឡើងនៅកន្លែងណាមួយ​នៅលើបបូរទ្វារមាស ហើយជាធម្មតា​ពួកគេមិន​អាចឲ្យ​សង្កេតបានទេ។ អ្នកគួរ​តែមាន​ការឈឺចាប់​តែនៅក្នុង​អំឡុងពេល​មាន​ទំនាក់ទំនង​ ឧទាហរណ៍៖ នៅពេល​ដែលវាស្ងួត​ដោយខ្លួនឯង បន្ទាប់ពី​បត់ជើង​តូចរួច។ ទោះជាយ៉ាងណា ពងបែក​មិនគួរបង្កឲ្យ​មានការឈឺចាប់ទេ។
តើត្រូវធ្វើដូចម្ដេច​ដើម្បីព្យាបាល​ពងបែក?
អ្នកអាច​ធ្វើការព្យាបាល​ពងបែកទ្វារមាសជាមួយ​នឹង​ការអង្គុយ​ត្រាំទឹក (ដាក់ទឹកចូល​ទៅក្នុងចាន​ដែក ហើយ​អង្គុយត្រាំ)។ អ្នកអាច​សាកល្បង​ជាមួយនឹង​ការព្យាបាល​ផ្សេងទៀត ក៏ប៉ុន្តែ​ការអង្គុយត្រាំង​ទឹក គឺជាកត្ដាចម្បង​ដែលអ្នកគួរ​តែធ្វើមិន​អាចខាន​បាន។ ការត្រាំពងបែក​នៅក្នុងទឹក​នឹងធ្វើឲ្យពួក​វាបែកធ្លាយ​ដោយខ្លួនវា ហើយសំខាន់​បំផុតនោះ គឺគ្មាន​ការឈឺចាប់​ទៀត​ផង។ ប្រសិនបើអ្នក​មិនព្រមព្យាយាម​ធ្វើការអង្គុយ​ត្រាំ​ទឹកដោយខ្លួនឯង​នោះទេ មានន័យ​ថា អ្នកកំពុងតែ​ប្រថុយនឹង​ការឆ្លងរោគ​ហើយ។ សូមត្រឹមតែ​អង្គុយ​ត្រាំក្នុង​ទឹក ហើយវា​នឹងធ្វើការព្យាបាល​ដោយខ្លួនឯង​ផ្ទាល់។
តើចំណាយ​រយៈពេលប៉ុន្មាន​ដើម្បីព្យាបាល​វា?
ពងបែកទ្វារមាស ជាធម្មតា​ត្រូវចំណាយ​រយៈពេល​មួយសប្ដាហ៍ក្នុង​ការព្យាបាល ក៏ប៉ុន្តែវាអាច​លើសពីនេះ​អាស្រ័យទៅលើរាងកាយ​ផងដែរ។ តែទោះ​ជាយ៉ាងណា ប្រសិនបើ​ពួកវា​មានរយៈ​ពេល​លើសពី ១ខែ អ្នកត្រូវ​តែប្រញាប់​ទៅពិគ្រោះជាមួយនឹង​វេជ្ជបណ្ឌិតភ្លាមៗ​ទើបជាការល្អ៕
ដោយ៖ Brugn
ប្រភព៖ healthylifeland

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!