វិធីសាស្ត្រធ្វើឲ្យគូស្នេហ៍របស់អ្នក​ស្តាប់​អ្នក

អ្វីដែល​សំខាន់ចំពោះសេចក្តីស្នេហា គឺ​ស្វាមីភរិយា​ចេះយល់ចិត្តគ្នា​ទៅវិញទៅ​មក។ ប្រសិនបើ​មានវត្តមាន​ចំណុចនេះ​នៅក្នុង​សេចក្តីស្នេហា គូស្នេហ៏ទាំងពីរ ​អាច​ជំនះរាល់​ឧបសគ្គ​គ្រប់​យ៉ាងបាន។ គូស្វាមីភរិយា​គួរតែចេះ​ផ្តល់ពេលវេលា និងសេរីភាព​ឲ្យគ្នា​ទៅវិញទៅមក ហើយពួកគេ​ក៏គោរពគ្នា​ទៅវិញទៅមក​ផងដែរ។ អ្វីដែល​សំខាន់អ្នកទាំងពីរគួរ​ស្តាប់ពីគ្នា នៅពេល​ភាគីម្ខាង​និយាយ ឬចែករំលែក​ព័ត៌មាន។
ប្រសិនបើទម្លាប់​នេះអវត្តមាន​នៅក្នុងសេចក្តីស្នេហា​របស់អ្នក ​មិន​យូរមិនឆាប់វាអាចបណ្តាល​ឲ្យស្នេហាបែកបាក់។ ក្តីស្រឡាញ់​ដែលផ្តល់ឲ្យ​មនុស្សម្នាក់​ពិតជាមិនទាន់​គ្រប់គ្រាន់​ទេ គាត់​គួរតែ​យកចិត្តទុកដាក់​លើការ​សន្ទនា និង​គំនិត​របស់អ្នក​ផងដែរ។
 
វិធីសាស្ត្រធ្វើឲ្យគូស្នេហ៍របស់អ្នក​ស្តាប់​អ្នក
ខាងក្រោមនេះជាគំនិតមួយចំនួន​ដើម្បីធ្វើឲ្យគូស្នេហ៏​របស់អ្នក​ស្តាប់រាល់ពេល​ដែល​អ្នក​និយាយ។ ប្រសិនបើ​អ្នកអនុវត្ត​តាមដំបូន្មាន​ស្នេហាទាំង​នេះ អ្នកទាំង ពីរនឹង​ស្រឡាញ់​គ្នា​ជារៀង​រហូត។ ម្យ៉ាងវិញ​ទៀត នៅពេលកំពុង​និយាយជាមួយគូស្នេហ៏ អ្នកគួរចៀសវាង​ការប្រើ​សម្តីមិន​សមរម្យ បើមិន​ដូច្នោះទេ ចំណុច​ដែលអ្នក​ចង់ប្រាប់​ដល់គាត់​នឹងទុក​ជាអាសារបង់។ ត្រូវយកចិត្តទុកដាក់​ចំពោះអ្វីដែល​គាត់និយាយ​ផងដែរ និងនៅ​ពេលអ្នក​និយាយតបទៅ​វិញ ជ្រើសរើស​ចម្លើយដ៏ឆ្លាតវៃ​និយាយ​ឲ្យគាត់ស្តាប់។ 
វិធីធ្វើឲ្យគូស្នេហ៏​របស់អ្នក​ស្តាប់អ្នក៖

និយាយ​ចំណុចសំខាន់
ប្រសិនបើអ្នក​ចង់ឲ្យគូស្នេហ៏​របស់អ្នក​បានលឺអ្វីដែល​អ្នកនិយាយ​ចេញមក ហើយប្រសិនបើគាត់​មានទម្លាប់​មួយចូលចិត្តនិយាយ​កាត់សម្តី អ្នកត្រូវ​និយាយ​​តែចំណុច​សំខាន់​ចេញ​មក​ដើម្បីឲ្យគេ​ចាប់អារម្មណ៍។ ពាក្យសម្តីសន្ទនា​ជាមួយគាត់​ត្រួវ​តែច្បាស់ និង​ម៉ឺងម៉ាត់។
អ្នកត្រូវ​និយាយយឺតៗ
អ្នកត្រូវ​និយាយយឺតៗ​ទៅកាន់គាត់ ប្រសិនបើអ្នក​ពិតជាចង់​ឲ្យគាត់ស្តាប់​រាល់អ្វី​ដែល​អ្នកនិយាយ។ ដូច្នេះ ឲ្យគាត់​អង្គុយចុះ ហើយនិយាយ​រឿងក្នុងចិត្ត​របស់អ្នក​ប្រាប់​ដល់គាត់។
ចំណុចវិជ្ជមាន និងអវិជ្ជមាន​ត្រូវមានសមតុល្យ
ដើម្បីធ្វើឲ្យគូស្នេហ៏​អ្នកស្តាប់ និងយកចិត្តទុកដាក់​លើពាក្យសម្តី​ដែលនិយាយ​ចេញពីមាត់​របស់អ្នក ត្រូវប្រាកដ​ថា រាល់ពាក្យសម្តី​ដែលអ្នក​និយាយ​មានចំណុច​វិជ្ជមាន និង​ចំណុច​អវិជ្ជមាន​ស្មើគ្នា។ មែន​ហើយ ជម្លោះ និងការមិន​ឯកភាព​នឹងកើតមាន​ឡើង ដូច្នេះត្រូវ​ចេះរៀបចំ​ចម្លើយ​ឲ្យបានល្អ។
កុំចោទប្រកាន់ ឬបន្ទោស
មិនថាពេលណាអ្នក​និយាយជាមួយដៃគូរបស់អ្នក ហើយប្រសិនបើ​អ្នកចង់​ឲ្យគាត់​ស្តាប់​អ្នក ត្រូវប្រាកដ​ថា អ្នកត្រូវលះបង់​ការស្តីប​ន្ទោស និង​ចោទប្រកាន់។ ត្រូវ​និយាយ​ដោយ​ភាព​អត់ធ្មត់៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីសាស្ត្រធ្វើឲ្យគូស្នេហ៍របស់អ្នក​ស្តាប់​អ្នក