កាប់ឆៅ! តុងយាំងគួងមួយចាន ជាង ២៧ដុល្លារ អ្នកទេសចរហួសចិត្ដ

ថៃ៖ ភោជនីយដ្ឋានមួយកន្លែង ដែលមានឈ្មោះពីមុនថា Somboon Dee Seafood និងបច្ចុប្បន្នប្ដូរមក ឈ្មោះ Sriayudhya Seafood Market ត្រូវបានទទួលការ សើុបអង្កេត ក្រោយពី អ្នកទេសចរមួយក្រុម ត្រូវចំនាយប្រាក់ ១២,៤១៨បាត ឬ ជាង ៣០០ដុល្លារអាមេរិក សម្រាប់អាហារមួយ ពេលរបស់ពួកគេ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នេះជាភោជនីយដ្ឋានមួយ ដែលតុកតុក និង អ្នកបើកឡានតាក់ស៊ី តែងតែណែនាំឲ្យ ភ្ញៀវទេសចរ ចូលទៅពិសារ ដែលមានទីតាំងស្ថិតនៅក្នុង ទីក្រុងបាងកក។ ជាមួយនឹង ការតវ៉ា និងពាក្យបណ្ដឹងជាច្រើន នៅក្នុងវេបសាយ TripAdvisor ដែលថាឲ្យភោជនីយដ្ឋាននេះដូចជា មហាកំពូលថ្លៃ ពិតជាទុច្ចរិត ជាដើម ត្រូវបានក្រសួងផ្នែកពាណិជ្ជកម្មផ្ទៃក្នុង ធ្វើការសើុបអង្កេត។ ម្យ៉ាងវិញទៀត ក៏មានស្ដ្រីថៃម្នាក់ បានដាក់ពាក្យបណ្ដឹងដូចគ្នា ក្រោយពីមិត្ដភិក្ដជនបរទេសនាង ត្រូវបានភោជនីយដ្ឋាននេះ កាប់ឆៅៗ ដែលក្នុងវិក័យបត្របង់ប្រាក់ មានដូចជាមុខម្ហូប ពងទាចៀនតម្លៃ ៦០០បាតឬ ជាង១៦ដុល្លារ, snapper តម្លៃ៣,៤០០បាតឬជាង ៩៤ដុល្លារ, តុងយាំងគួងតម្លៃ១,០០០បាតឬជាង២៧ដុល្លារ, មឹកអាំងតម្លៃ ២,០៤០បាតឬជាង ៥៦ដុល្លារ និងបូកបន្ថែម ជាមួយនឹង ពន្ធ ៧ភាគរយ ហើយ១០ភាគរយទៅ លើថ្លៃសេវាកម្ម។ 

នេះបើតាមអ្នកនាំពាក្យរបស់ ក្រសួងផ្នែកពាណិជ្ជកម្មផ្ទៃក្នុង បានឲ្យដឹងថា ពួកគេនឹងធ្វើការ សើុបអង្កេត បើភោជនីយដ្ឋាននេះ ពិតជាលក់ម្ហូប ថ្លៃហួសហេតុមែន ពួកគេនឹងបញ្ជូនសំនុំរឿងនេះ ទៅកាន់ តុលាការជាក់ជាមិនខាន។

នេះជាព័ត៌មានមួយ ដែលប្រិយមិត្ដអ្នកអានគួរតែជ្រាប ជាពិសេសអ្នកដែលចូលចិត្ដ ធ្វើដំណើរកម្សាន្ដទៅកាន់ ប្រទេសថៃ ប្រយ័ត្នជួបប្រទះរឿងបែបនេះ និងគួរតែសិក្សា ស្វែងយល់ឲ្យបានត្រឹមត្រូវ ជាមុន ពីភូមិសាស្ដ្រ កន្លែងដើរផ្សារ កន្លែបរិភោគអាហារ ជាដើម ក្នុងស្រុកថៃ៕ 

ខាងក្រោមនេះជាវិក័យបត្រ បង់ប្រាក់ដែលចេញដោយភោជនីយដ្ឋានខាងលើ៖

កាប់ឆៅ! តុងយាំងគួងមួយចាន ជាង ២៧ដុល្លារ អ្នកទេសចរហួសចិត្ដ
កាប់ឆៅ! តុងយាំងគួងមួយចាន ជាង ២៧ដុល្លារ អ្នកទេសចរហួសចិត្ដ

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត