​ផឹកស៊ី​ជាមួយគ្នា ទាស់សំដី​គ្នា ម្នាក់​កាប់​ម្នាក់ទៀត ប៊ិះ​ស្លាប់​

បន្ទាយមានជ័យ: បុរស​២​នាក់ ផឹកស៊ី​ជាមួយគ្នា តែ​ដល់​ស្រវឹង​ស្រឿងៗ​រៀងខ្លួន ក៏​ទាស់សំដី​គ្នា ដោយ​ម្នាក់​កាប់​ម្នាក់ទៀត ប៊ិះ​ស្លាប់​។ ករណីនេះ ប៉េអឹម​ខេត្ត បាន​បញ្ជូន​ជនដៃដល់ ទៅ​តុលា​ការអោយ​ឃុំខ្លួន​ហើយ ដោយ​ចោទ​ពីបទ ប៉ុនប៉ង​មនុស្សឃាត​។​
   
​លោក​វរសេនីយ៍ត្រី ជា ដា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បានអោយដឹង នៅ​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០១៥​ថា​: ជនរងគ្រោះ ឈ្មោះ យឿន ហាក់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​បន្ទប់​ជួល​ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ឯ​ជនសង្ស័យ ឈ្មោះ ស៊ីម ជែ​ម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
​    ​
​លោក បាន​និយាយថា​: យោង​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ បាន​ប្តឹង​ជនសង្ស័យ​ពីបទ​ប៉ុនប៉ង​មនុស្សឃាត​។ កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ នៅផ្ទះ​ជនសង្ស័យ ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ជនសង្ស័យ​និង​ជនរងគ្រោះ បាន​ផឹកស្រា​ជាមួយគ្នា​។ ផឹក​ស្រវឹង​ស្រឿងៗ ពួកគេ​ក៏​កើត​មានការ​ឈ្លោះ​ក្រ​កែក​គ្នា​។ ពេលនោះ ជនសង្ស័យ បាន​រត់​ទៅយក​កាំបិតផ្គាក់​ពីក្នុងផ្ទះ កាប់​ជនរងគ្រោះ ត្រូវ​ចំនួន​២​កាំបិត មួយកន្លែង​ចំ​ដៃស្តាំ បណ្តាល​ឲ្យ​ដាច់​សរសៃ និង​បាក់ឆ្អឹង​សាច់​ចេញពី​គ្នា​។ មួយកន្លែង​ទៀត ត្រូវ​ត្រង់​ចង្កេះ​បណ្តាល​ឲ្យ​មាន​របួស​ធ្ងន់ធ្ងរ​។ ក្រោយពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ បាន​គេចខ្លួនបាត់​។​
​    ​
​យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ កងរាជអាវុធហត្ថ​ក្រុង បាន​ចុះ​ស្រាវជ្រាវ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន កាលពី​នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ ហើយ​ជនសង្ស័យ ក៏បាន​សារភាព​ពី​ទោសកំហុស​របស់ខ្លួន​ផងដែរ​។​
​    ​
​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត បាន​សាកសួរ​និង​កសាង​សំណុំ​រឿងនេះ បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០១៥ ដើម្បី​ពិនិត្យ​និង​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ បណ្តោះអាសន្ន​ពីបទ​ប៉ុនប៉ង​មនុស្សឃាត​៕V/S

​ផឹកស៊ី​ជាមួយគ្នា ទាស់សំដី​គ្នា ម្នាក់​កាប់​ម្នាក់ទៀត ប៊ិះ​ស្លាប់​

​ផឹកស៊ី​ជាមួយគ្នា ទាស់សំដី​គ្នា ម្នាក់​កាប់​ម្នាក់ទៀត ប៊ិះ​ស្លាប់​