​នគរបាល​ស្រុក​កោះធំ បង្ក្រាប​វង់ល្បែង​ស៊ីសង ខុសច្បាប់​មួយកន្លែង ឃាត់ខ្លួន​មនុស្ស​ម្នាក់​

​កណ្តាល: នគរបាល​ស្រុក​កោះធំ កាលពី​វេលា​ម៉ោង ជាង ៥ ល្ងាច ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥ បាន​បង្ក្រាប​វង់ល្បែង​ស៊ីសង (​កន្ទុយលេខ​) ខុសច្បាប់ មួយកន្លែង នៅ​ភូមិ​ព្រែក​ស៊ឹង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ព្រមទាំង​ឃាត់ខ្លួន ម្ចាស់​ទីតាំង​ម្នាក់ រួម​នឹង​វត្ថុតាង​មួយចំនួនទៀត ។​

​លោក​វរៈសេនីយ៍ត្រី ឈឿន ប៊ុន​ឆន អធិការនគរបាល​ស្រុក​កោះធំ បានឱ្យដឹងថា ម្ចាស់​ទីតាំង​ដែល​ត្រូវ សមត្ថកិច្ច​ឃាត់ខ្លួន នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប ឈ្មោះ ដាំង ភឿ​ក​វ៉ឹ​ង ភេទ​ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ​វៀតណាម រស់នៅ​ភូមិ​ព្រែក​ស៊ឹង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ មុខរបរ បើក​ល្បែងស៊ីសង​ខុសច្បាប់ (​កន្ទុយលេខ​) ។ ចំណែក​វត្ថុតាង ដែល​ដកហូត​បាន រួមមាន ក្រដាស​រាយ​ឈ្មោះ អ្នកលេង​ចំនួន ១៩ សន្លឹក​, ប្រាក់រៀល​ចំនួន ២.៧០០.០០០​រៀល​, ប្រាក់​អាមេរិក​ចំនួន ៤០ ដុល្លារ​, ប្រាក់​វៀតណាម​ចំនួន ២.៤៤០.០០០ ដុង​, កំ​ព្យូ​ទ័​រ​យួរដៃ​ចំនួន ២ គ្រឿង​, ម៉ាស៊ីន​ស្កេ​ន​ចំនួន ១ គ្រឿង​, និង Hard Disk ចំនួន ១ គ្រឿង ។​

​លោក​អធិការ បានឱ្យដឹង​ទៀតថា នៅវេលា​ខាងលើ កម្លាំង​នគរបាល​ស្រុក​កោះធំ បានទទួល​ព័ត៌មាន​ពី​មហាជន​ល្អ​ថា​៖ មានការ​ប្រមូល និង​ទទួល​ស៊ីសង​នូវ ល្បែង​កន្ទុយលេខ​ខុសច្បាប់ នៅ​ចំណុចកើតហេតុ​ខាងលើ​។ ភ្លាមនោះ កម្លាំង​នគរបាល​ស្រុក​កោះធំ បាន​សហការ​ជាមួយ កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល​សំពៅ​ពូន បាន​ចុះ​ស្រាវជ្រាវ រហូត​ឈានដល់​ការចាប់​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ខាងលើ ដែលជា​មេ​ទទួល​ស៊ីសង នូវ​ល្បែង​កន្ទុយលេខ​នេះ នៅផ្ទះ​របស់ខ្លួន និង​បាន​ឆែកឆេរ ដកហូត​វត្ថុតាង ដូច​រាយ​បញ្ជាក់​ខាងលើ ។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​សមត្ថកិច្ច នាំមក​កាន់​អធិការដ្ឋាន នគរបាល​ស្រុក​កោះធំ ដើម្បី​សាកសួរ​តាម​នីតិវិធី​ច្បាប់ ៕V/S

​នគរបាល​ស្រុក​កោះធំ បង្ក្រាប​វង់ល្បែង​ស៊ីសង ខុសច្បាប់​មួយកន្លែង ឃាត់ខ្លួន​មនុស្ស​ម្នាក់​

​នគរបាល​ស្រុក​កោះធំ បង្ក្រាប​វង់ល្បែង​ស៊ីសង ខុសច្បាប់​មួយកន្លែង ឃាត់ខ្លួន​មនុស្ស​ម្នាក់​