សម្តេច​តេ​ជោ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ថៃ​យកចិត្តទុកដាក់​ចំពោះ​ពលករកម្ពុជា​ដែល​កំពុងធ្វើកា​រ​នៅ​ប្រ​ទេ​ថៃ​

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជាបាន​លើកឡើងនៅលើ Facebook ផ្លូវការ​របស់​សម្តេច​ថា​៖ «​ទាំង​ទស្សនកិច្ច ទាំង​ការប្រជុំ​គណៈរដ្ឋមន្ត្រី នៃ​ប្រទេស​ទាំងពីរ​ធ្វើឡើង​ចំពេល​ខួប​អនុស្សាវរីយ៍​លើក​៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង ប្រទេស​ទាំងពីរ​កម្ពុជា ថៃ​។ រាល់​ការសន្ទនា ខ្ញុំ​មិន​ភ្លេច​លើកឡើង អំពី​ពលករ​កម្ពុជា ដែល​កំពុងធ្វើការ​នៅក្នុង​ប្រទេស​ថៃ ដែល​បានស្នើ​ឲ្យ​ភាគី​ថៃ យកចិត្តទុកដាក់​ជួយ ថែទាំ និង​ខិតខំ​រួមគ្នា​ដើម្បី​លប់បំបាត់​ពួក​ជួញដូរ​មនុស្ស និង​កេង​ប្រ​វ​ញ្ច័​កម្លាំង​ពលកម្ម​»​។​

​ក្រៅពីនោះ​សម្តេច​តេ​ជោ សូម​ការយោគយល់​អា​ធ្យា​ស្រ័យ​ពី​សំណាក់​បងប្អូន​ពលករ និង​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា និង​ធ្វើការ​ក្នុងប្រទេស​ថៃ​ដែល​សម្តេច​ពុំមាន​លទ្ធភាព​រៀបចំ​កា​រ​ជួប​ស​ណេះ​សំ​ណា​ល ។ សម្តេច​តេ​ជោ បាន​សរសេរ​នៅលើ Facebook យ៉ាង​ដូច្នេះ​ថា​៖ «​សូម​បងប្អូន​ពលករ​និង​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​និង​ធ្វើការ​ក្នុងប្រទេស​ថៃ មេត្តា​យោគយល់​អា​ធ្យា​ស្រ័យ​ដែល​ខ្ញុំ ពុំមាន​លទ្ធភាព​រៀបចំ​ការជួប​ស​ណេះ​សំ​ណា​ល​បាន អាស្រ័យ​ដោយ​ពុំមាន ពេលវេលា​គ្រប់គ្រាន់​។ ខ្ញុំ​សូម​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​និង​សូម​ជូនពរ​បងប្អូន ទាំងអស់​ជួបតែ​សេចក្តីសុខ​»៕

សម្តេច​តេ​ជោ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ថៃ​យកចិត្តទុកដាក់​ចំពោះ​ពលករកម្ពុជា​ដែល​កំពុងធ្វើកា​រ​នៅ​ប្រ​ទេ​ថៃ​
សម្តេច​តេ​ជោ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ថៃ​យកចិត្តទុកដាក់​ចំពោះ​ពលករកម្ពុជា​ដែល​កំពុងធ្វើកា​រ​នៅ​ប្រ​ទេ​ថៃ​