សមត្ថកិច្ច​ឃាត់ខ្លួន​ស្មៀនឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល​ពីបទ​ឆ​បោក​

ខេត្តកណ្តាល​៖​ស្មៀនឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​របស់​សាលាដំបូង​ខេត្តកណ្តាល​ពីបទ​ឆបោក​។ ការឃាត់ខ្លួន​ជន​ត្រូវ​ចោទ​រូបនេះ បានធ្វើ​ឡើង​នៅ​រសៀល ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​អ​ញ្ជែ​ង ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​ជនជាប់ចោទ​មានឈ្មោះ ឡេ​ក ហឿន អាយុ​៤៥​ឆ្នាំ មុខរបរ​ស្មៀនឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​តាម​អំណាចតុលាកា​រ ពីបទ​ឆបោក កាលពី​អំឡុង​ឆ្នាំ​២០១៤​។​

​តាម​នគរបាល​មូលដ្ឋាន​បាន​ប្រាប់ថា ការចាប់ខ្លួន​ជននេះ​បានធ្វើ​ឡើង ទៅតាម​ដីកា​បញ្ជា​ឲ្យ​ចាប់ខ្លួន ចុះ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ របស់លោក ផូង វណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល ពីបទ​ឆបោក​ប្រព្រឹត្ត​នៅក្នុង​ភូមិ​អ​ញ្ជែ​ង​លើ ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល​កាលពី​ឆ្នាំ​២០១៤​។ នគរបាល​បាន​បន្តថា បន្ទាប់ពី​ឃាត់ខ្លួន​ជនជាប់ចោទ​ត្រូវបាន​ចាត់​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ធ្វើការ​សាកសួរ​ទៅតាម​នីតិវិធី​៕

សមត្ថកិច្ច​ឃាត់ខ្លួន​ស្មៀនឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល​ពីបទ​ឆ​បោក​
សមត្ថកិច្ច​ឃាត់ខ្លួន​ស្មៀនឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល​ពីបទ​ឆ​បោក​