របៀបធ្វើក្ដាមអប់ម្នាស់

គ្រឿងផ្សំ៖
- ក្ដាមថ្ម ម្នាស់ ស្លឹកខ្ទឹម ជីរវ៉ាន់ស៊ុយ ខ្ទឹមស ម្ទេស ម្ទេសហាវ៉ៃ ប្រេងល្ង ម្រេចម៉ដ្ឋ និងប្រេងឆា។- ម្សៅស៊ុប អំបិល ស្ករស ទឹកប្រេងខ្យង និងម្ទេសឆា។
វិធីធ្វើ៖
1- ដំបូងត្រូវយកក្ដាមថ្មទៅលាងឲ្យស្អាត រួចទុកមួយអន្លើសិន។ 2- បន្ទាប់យកខ្ទឹមសចិញ្ច្រាំ ហើយឆាជាមួយចំណិតម្ទេសហាវ៉ៃ ប្រេងល្ង ប្រេងឆាមុននឹងបន្ថែមគ្រឿងផ្សំរសជាតិដូចជា ម្សៅស៊ុប អំបិល ស្ករស ទឹកប្រេងខ្យង និងម្រេចម៉ដ្ឋ។ 3- ក្រោយពីចាក់ទឹកចូលឆារម្ងាស់បន្តិចរួច ទើបចាក់ក្ដាមចូលឲ្យឆ្អិនសាច់ល្មម។ 4- ចុងក្រោយត្រូវបន្ថែមចំណិតម្នាស់ និងស្លឹកខ្ទឹម។ 5- ពេលរួចរាល់ហើយត្រូវដួសដាក់ឆ្នាំង និងរោយជីរវ៉ាន់ស៊ុយជាការស្រេច៕ 
របៀបធ្វើក្ដាមអប់ម្នាស់

អត្ថបទ៖ ដេវីដ