ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២០ ធ្នូ សីតុណ្ហភាព​នឹង​ចុះ​ត្រជាក់​លើ​ខេត្ត​ចំនួន​៨

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​២០ ធ្នូ ២០១៥ នៅ​តាម​បណ្តា​ខេត្ត​ចំនួន​៨ នឹង​មាន​សីតុណ្ហភាព​ចុះ​ត្រជាក់ ចាប់ពី​សីតុណ្ហភាព​អប្ប​រិ​មា​១៧​អង្សា​សេ និង​អតិបរមា​២៧​អង្សា​សេ ។ ខេត្ត​ទាំង​៨​នោះ មាន​បាត់ដំបង​, សៀមរាប​, ព្រះ​វិហារ​, ឧត្តរមានជ័យ​, ប៉ៃលិន​, ខេត្តរតនគិរី​,​ខេត្តបន្ទាយមានជ័យ  និង​មណ្ឌល​គិរី ។