វិធីសម្រក់ទម្ងន់ ២គីឡូក្នុង​មួយថ្ងៃ​សម្រាប់អ្នក​ធាត់ខ្លាំង

នេះគឺជា​របបអាហារ​ដ៏អស្ចារ្យ​ ដែល​មាន​ប្រជាប្រិយភាព​បំផុត​សម្រាប់​ប្រជា​ជន​អង់គ្លេស។ រូបមន្តមួយនេះ​​ត្រូវបាន​លាយបញ្ចូលគ្នា​រវាងទឹកដោះគោ និង​តែ​​ ប៉ុន្តែមាន​ប្រសិទ្ធភាព​អាច​សម្រក​ទម្ងន់បាន​ដល់ទៅ ២គីឡូ​ក្នុងពេល​មួយថ្ងៃ។
 
វិធីសម្រក់ទម្ងន់ ២គីឡូក្នុង​មួយថ្ងៃ​សម្រាប់អ្នក​ធាត់ខ្លាំង
ជាពិសេស​តែ​បៃតង ឬតែខ្មៅ ត្រូវបាន​ផ្តល់អនុសាសន៍​ឲ្យ​ប្រើប្រាស់។ ការរួមបញ្ចូលគ្នា​នេះ​មាន​ឥទ្ធិពល​អាច​បន្សាប​ និងលាង​សម្អាតជាតិពុលចេញពីរាងកាយ ហើយ​អាច​ជួយ​ជំរុញ​ដល់​ដំណើរការ​ដុតបំផ្លាញ​ជាតិខ្លាញ់​ថែមទៀត។
នៅពេល​ដែល​លាយ​របស់ទាំងពីរនេះ​ គឺត្រូវ​លៃក្នុងបរិមាណ​ស្មើគ្នា ហើយត្រូវប្រើប្រាស់ ២០នាទី​មុន​ពេល​បរិភោគអាហារ​ទាំងបីពេល។ ចំពោះរបបអាហារ សូមញ៉ាំ​តែ​​​​​ផ្លែឈើ និង​បន្លែ​តែ​ប៉ុណ្ណោះ។ ហើយការអនុវត្តនេះ អ្នកមិនគួរធ្វើ​ច្រើន​ជាង​ពីរដង​ក្នុងមួយខែ​នោះទេ។
រូបមន្ត​មួយនេះ នឹងជួយអ្នក​ក្នុងការ​សម្រក​ទម្ងន់​បាន​យ៉ាង​រហ័ស និង​ជួយឲ្យ​ប្រសើរឡើងនូវសុខភាពទូទៅរបស់អ្នកថែមទៀត៕
ដោយ៖ Senghong
ប្រភព៖ justnaturallife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីសម្រក់ទម្ងន់ ២គីឡូក្នុង​មួយថ្ងៃ​សម្រាប់អ្នក​ធាត់ខ្លាំង