រាល់ Facebook Page ផ្លូវការ​ទាំងអស់​អាច Live Video បាន​ហើយ!


រាល់ Facebook Page ផ្លូវការ​ទាំងអស់​អាច Live Video បាន​ហើយ!

កាល​ពី​ខែ​សីហា បណ្ដាញ​សង្គម Facebook បាន​ចេញ​កម្មវិធី Facebook Mentions សម្រាប់ iOS ដែល​អាច​ឲ្យ Page ផ្លូវការ (Verified) របស់​សាធារណជន (Public Figures) តែ​ប៉ុណ្ណោះ​អាច​ផ្សាយ​វីដេអូ​បន្ត​ផ្ទាល់​បាន (Live Video)។ ចាប់​តាំង​ពី​ពេល​នោះ អ្នក​សិល្បៈ កីឡាករ អ្នក​នយោបាយ មនុស្ស​មាន​ឥទ្ធិពល រាប់​ម៉ឺន​នាក់​បាន​ផ្សាយ​ផ្ទាល់​វីដេអូ​របស់​ខ្លួន​ពី​ព្រឹត្តិការណ៍​កំពុង​កើត​ឡើង។

 

ពេល​នេះ​កាន់​តែ​ទូលំទូលាយ​ជាង​មុន Facebook អនុញ្ញាត​ឲ្យ​រាល់​ Page ផ្លូវការ​ទាំង​អស់ (Verified Page) ទាំង​ក្រុម​បាល់ទាត់ សារព័ត៌មាន ម៉ាក​ផលិតផល (brand) និង Page ​ផ្សេងៗ​ទៀត អាច​ផ្សាយ​វីដេអូ​ផ្ទាល់​ជុំវិញ​ព្រឹត្តិការណ៍​កំពុង​កើត​ឡើង​បាន (ការ​ប្រកាស, ព័ត៌មាន​ទាន់​ហេតុការណ៍, វីដេអូ fan, ការ​សម្ពោធ​ផលិតផល -ល-)។

 

រាល់ Facebook Page ផ្លូវការ​ទាំងអស់​អាច Live Video បាន​ហើយ!

 

ដើម្បី​ Live Video អ្នក​គ្រាន់​តែ​ចុច​លើ​ប៊ូតុង “Publish” រួច​ជ្រើស​យក “Live Video”។ អ្នក​ក៏​អាច​សរសេរ​ពណ៌នា​បន្ថែម​លើ​វីដេអូ​ដែល​អ្នក​កំពុង​ផ្សាយ​ផ្ទាល់​ដែរ។ Fan អាច​ចូល​ comment ក្រោម​វីដេអូ​បាន​ជា​ធម្មតា។

 

ទោះ​បី​យ៉ាង​ណា​ក៏​ដោយ មុខ​ងារ Live Video សម្រាប់​ Page ផ្លូវ​ការ​ទាំង​អស់​នេះ​មាន​សម្រាប់​តែ​កម្មវិធី Facebook សម្រាប់ iOS ប៉ុណ្ណោះ។

 

Verified Page គឺ​ជា​ Page ផ្លូវការ​ដែល​ Facebook ទទួល​ស្គាល់ ដោយ​មាន​សញ្ញា​គ្រីស​តូច​ពី​ខៀវ​នៅ​ជាប់​ឈ្មោះ៕

 

រាល់ Facebook Page ផ្លូវការ​ទាំងអស់​អាច Live Video បាន​ហើយ!

 

កុំ​ភ្លេច​សាកល្បង Live Video លើ Page របស់​អ្នក​ណា៎!

 

ដោយ៖ សុផាត
ប្រភព៖ Facebook