អបអរ​សាទរ​ The Rock កើត​បាន​កូន​ស្រី​មួយ​ទៀត​ហើយ


អបអរ​សាទរ​ The Rock កើត​បាន​កូន​ស្រី​មួយ​ទៀត​ហើយ

នាង Lauren Hashian មិត្ត​ស្រី​របស់​តារា​សម្ដែង​ និង​អ្នក​កីឡាកាស​ Dwayne “The Rock” Johnson បាន​បង្កើត​បាន​កូន​ស្រី​មួយ​កាល​ពី​ថ្ងៃ​ពុធ។ នេះ​បើ​តាម​ប្រភព​ប្រាប់ E! News ។

 

អបអរ​សាទរ​ The Rock កើត​បាន​កូន​ស្រី​មួយ​ទៀត​ហើយ

 

នេះ​គឺ​ជា​កូន​ស្រី​ដំបូង​សម្រាប់ Lauren និង The Rock ប៉ុន្តែ​​តារា​សម្ដែង​ប្រុស​វ័យ​៤៣​មាន​កូន​ស្រី​ម្នាក់​ទៀត​​មាន​អាយុ​១៤​មាន​ឈ្មោះ​ថា​ Simone ជាមួយ​ប្រពន្ធ​មុន​នាង Dany Garcia ។ នៅ​ពេល​ដែល​ទទួល​ដំណឹង​ប្រពន្ធ​សម្រាល​កូន​បាន​ភ្លាម Dwayne បាន​បង្ហាញ​អារម្មណ៍​រំភើប​​សប្បាយចិត្ត​យ៉ាង​ខ្លាំង​សម្រាប់​កូន​ដំបូង​ជាមួយ​មិត្ត​ស្រី។ នេះ​តាម​ការ​ពី​ប្រភព​ផ្ទៃ​ក្នុង។

 

ប្រភព​បាន​បន្ថែម​ថា The Rock សប្បាយពេល​ដែល​ម្ដាយ​នឹង​កូន​​ទាំង​​ពីរ​គ្មាន​បញ្ហា​ ដោយ​សម្រាល​បាន​ដោយ​ជោគជ័យ។ ប៉ុន្តែ​មុខ​កូន​ស្រី​របស់​អ្នក​ទាំង​ពីរ​មិន​ទាន់​បញ្ចេញ​ឲ្យ​ឃើញ​នៅ​ឡើយ​ទេ។ ​​

 

Dwayne “The Rock” Johnsonនិង Lauren Hashian បាន​ក្លាយ​ជា​គូស្នេហ៍​នឹង​គ្នា​អស់​រយៈពេល​៩​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ពួកគេ​នៅ​តែ​មិន​ទាន់​សម្រេច​ចិត្ត​រៀប​ការ​​គឺ​នៅ​ត្រឹម​ជា​មិត្ត​ប្រុស​មិត្ត​ស្រី៕

 

អបអរ​សាទរ​ The Rock កើត​បាន​កូន​ស្រី​មួយ​ទៀត​ហើយ

 

ចុចអាន៖Kim Kardashianសម្រាល​កូន​ទី​២​​ក្នុង​បន្ទប់​៤០០០​ដុល្លារ​ក្នុង​១​យប់

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ eonline