ភេរវករ ២៣នាក់ស្លាប់ ដោយសារការ វាយប្រហារផ្លូវអាកាស នៅប៉ាគីស្ថាន

ប៉ាសាវ៉ា៖ យន្តហោះចម្បាំង របស់ប៉ាគីស្ថាន ត្រូវបានគេបញ្ជាឲ្យ ធ្វើការវាយប្រហារ នៅតាម តំបន់មួយចំនួននៃ ខេត្ត វ៉ាហ្សឺរីស្ថាន  ជាប់ព្រំដែនជាមួយនឹង ប្រទេសអាហ្វហ្គានីស្ថាន កាលពី ថ្ងៃទី១៨ ខែធ្នូ បានបណ្តាលឲ្យ ពួក ភេរវករ ចំនួន ២៣នាក់ស្លាប់ និង ១០នាក់ផ្សេងទៀត រងរបួស។ នេះបើតាមការផ្សាយរបស់ សារព័ត៌មានសិង្ហបុរី នៅថ្ងៃសៅរ៍។

ការវាយប្រហារត្រូវបានគេអះអាងថា បានធ្វើឡើងទៅលើស្រុក គីប៊ឺ ដែលមានជនជាតិភាគ តិចជាច្រើនរស់នៅ លាយឡំ និង ពួកភេរវករ ជាពិសេសគឺ ក្រុមអាល់កៃដា តែម្តង។ វាជា លទ្ធផលដ៏គាប់ប្រសើរមួយ ដែលកងទ័ព អាកាសប៉ាគីស្ថាន សម្រេចបាន ដោយការវាយកម្ទេច ទីតាំងធំៗ ៦ កន្លែង ដែលពួកភេរវករ លាក់ខ្លួន និង ពិបាក ក្នុងការកំណត់ទីតាំងនោះ។

គួរបញ្ជាក់ថា ប្រទេសប៉ាគីស្ថាន បានព្យាយាមយ៉ាងខ្លំាងនៅក្នុងការវាយប្រហារកម្ទេច ទីតាំង របស់ក្រុមភេរវករ អាល់កៃដា និង តាលីបង់ ដែលភាគច្រើនមានមូលដ្ឋាននៅតាមព្រំដែន ជាមួយនឹងប្រទេសប៉ាគីស្ថាន។ ភាពលំបាក នៃការវាយប្រហារកន្លងមកនេះ ដោយសារតែ ទីតាំងលាក់ខ្លួនរបស់ភេរវករ មានភាពស្មុគស្មាញ ពិបាកនឹងស្វែងរក ព្រោះជាតំបន់ភ្នំ និង គ្មានហេដ្ឋារចនាសម្ព័ន្ធអ្វីឡើយ៕

ភេរវករ ២៣នាក់ស្លាប់ ដោយសារការ វាយប្រហារផ្លូវអាកាស នៅប៉ាគីស្ថាន