អភិបាលខេត្ត​បាត់ដំបង​ចុះ​តុបតែង​លំអ​ភ្លើង​តាម​ដងផ្លូវ ដើម្បី​អបអរ​បុណ្យ​សាកល និង​បុណ្យ​ជ័យ​ជ​នះ​៧​មក​រា

ខេត្តបាត់ដំបង ៖ លោក​ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង បាន​ដឹកនាំ​កម្លាំង​ចុះ​រៀបចំ​តុបតែង​បំពាក់​ភ្លើងពណ៌​នៅ​តាម​ទីប្រជុំជន​និង​តាម​ដងផ្លូវ​នានា​នៅ​ក្នុង​ក្រុង​បាត់ដំបង ដើម្បី​លំអ​ពេល​រាត្រី​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​សាកល និង​អបអរសាទរ​ថ្ងៃជ័យ​ជំនះ​៧ មក​រា ឆ្នាំ​២០១៦ នា​ពេល​ខាង​មុខ​នេះ ។

បើ​តាម​អាជ្ញាធរ​ឱ្យ​ដឹង​ថា លោក​អភិបាលខេត្ត​គ្រោង​រៀបចំ​ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំ​សាកល និង​ថ្ងៃ​បុណ្យ​ជ័យ​ជំនះ​៧​មក​រា​២០១៦ នេះ ក្នុង​ទ្រង់ទ្រាយ​ធំដុំ​ជាង​ឆ្នាំ​មុន ដែល​មាន​រយៈពេល​២​ថ្ងៃ ពី​ថ្ងៃ​ទី​២៩-៣០ ធ្នូ ២០១៥ រហូត​ដល់​បញ្ចប់​ថ្ងៃជ័យ​ជំនះ​៧
មក​រា ២០១៦ ។

ជាមួយនឹង​ការ​ប្រឹងប្រែង​របស់​អ​ជ្ញា​ធរ​ខេត្ត​នេះ លោក​អភិបាលខេត្ត ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ឱ្យ​បាន​អធិក​អ​ធ័​ម ព្រោះ​អ​ជ្ញា​ធរមាន​រៀបចំ​ការ​ប្រគំ​តន្ត្រី និង​ពិធី​កម្សាន្ត​ជា​ច្រើន​ទៀត​នា​ពេល​រាត្រី ។