ក្រុមហ៊ុន Huawei បានលក់ចេញស្មាតហ្វូនច្រើនជាង 100 លានគ្រឿងនៅក្នុងឆ្នាំនេះ

ក្រុមហ៊ុន Huawei បានលក់ចេញស្មាតហ្វូនច្រើនជាង 100 លានគ្រឿងនៅក្នុងឆ្នាំនេះ

ក្រុមហ៊ុន Huawei បានប្រកាសថាខ្លួនបានលក់ចេញនូវស្មាតហ្វូនច្រើនជាង 100 លានគ្រឿងនៅក្នុងឆ្នាំនេះ ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើង ដោយក្រុមហ៊ុនចិនតាមរយៈគណនី Weibo ជាផ្លូវការនៅថ្ងៃនេះ ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Huawei បានចូលរួមក្នុងព្រឹត្តិការផ្សេងៗ ជាមួយ នឹងក្រុមហ៊ុន Samsung និងក្រុមហ៊ុន Apple ផងដែរ ។ មកទល់ពេលនេះគឺមានរយៈពេលជាង 5 ខែទៅហើយ ដែលក្រុមហ៊ុនផលិតស្មតហ្វូនដ៏ ធំទី3 នៅលើពិភពលោកនេះ បាននិយាយថាការលក់នៃស្មាតហ្វូនរបស់ក្រុមហ៊ុនខ្លួននឹងកើនឡើងដល់100លានគ្រឿងនៅមុនចុងឆ្នាំនេះ ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែបានចេញជាផ្លូវការស្មាតហ្វូនដ៏ទំនើបចុងក្រោយរបស់ខ្លួនគឺ Mate 8 នៅក្នុងប្រទេសចិន ហើយ វាពិតជាបានលក់ដាច់គួរជាទីគាប់ចិត្តនៅទីនោះផងដែរ ។ ក្រុមហ៊ុន Huawei នឹងចាប់ផ្តើមលក់ស្មាតហ្វូនដ៏ទំនើបនេះនៅក្នុងសហរដ្ឋអាមេរិក នៅដើមឆ្នាំ 2016 នេះ ហើយសេចក្តីប្រកាសមួយទាក់ទងទៅនឹងផែនការ ដាក់បង្ហាញនូវស្មាតហ្វូនរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក នឹងត្រូវធ្វើ ឡើងនៅក្នុងពិព័រណ៍ CES (Consumer Electronics Show) នៅក្នុងខែមករា ឆ្នាំ2016 ឆាប់នេះ ។ យោងតាមរបាយការណ៍របស់ Wall Street Journal ថ្មីមួយបានអោយដឹងថា ស្មាតហ្វូន Mate 8 និង ស្មាតហ្វូន Honor 5X នឹងក្លាយទៅជាស្មាតហ្វូនដំបូងគេបង្អស់របស់ ក្រុមហ៊ុន Huawei ដែលនឹងត្រូវដាក់តាំងបង្ហាញនៅក្នុងសហរដ្ឋអាមេរិក ។

ក្រុមហ៊ុន Huawei បានលក់ចេញស្មាតហ្វូនច្រើនជាង 100 លានគ្រឿងនៅក្នុងឆ្នាំនេះ

ក្រុមហ៊ុន Huawei បានលក់ចេញស្មាតហ្វូនច្រើនជាង 100 លានគ្រឿងនៅក្នុងឆ្នាំនេះ

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ក្រុមហ៊ុន Huawei បានលក់ចេញស្មាតហ្វូនច្រើនជាង 100 លានគ្រឿងនៅក្នុងឆ្នាំនេះ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ក្រុមហ៊ុន Huawei បានលក់ចេញស្មាតហ្វូនច្រើនជាង 100 លានគ្រឿងនៅក្នុងឆ្នាំនេះ

ចុះថ្ងៃទី 19 ខែធ្នូ ឆ្នាំ 2015 ម៉ោង 10:11 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ