នគរបាល​ប៉ុស្តិ៍ បឹង​ទំពុន​ឃាត់ខ្លួន​ ជនសង្ស័យម្នាក់​ពាក់ព័ន្ឋ​ លួច​កាបូប​លុយ​

ភ្នំពេញ ៖ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង១៥:៣០នាទី ចំណុចភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ម្នាក់ ឈ្មោះ ឯក រស្មី ហៅ ម៉ាប់ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបររត់ម៉ូតូឌុប  ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ ពីបទ លួច (ឆ្កឹះសោរទ្វារផ្ទះយកម៉ូតូនិងលុយ) ។ ចំណែកបក្សពួកជនសង្ស័យម្នាក់ទៀតឈ្មោះ  ហើម  ភេទ ប្រុស អាយុ២១ឆ្នាំ មុខរបរ និង ទីលំនៅមិនប្រាកដ បានរត់គេចខ្លួនបាត់ ។

លោក តេង សុីណូ អធិការខណ្ឌមានជ័យ បានអោយដឹងថា ជនរងគ្រោះឈ្មោះ ពិន ពិសិដ្ឋ  ភេទ ប្រុស អាយុ ៣៧ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ ៩៧៨ ផ្លូវលំ  ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌ ដង្កោ ។

លោកអធិការបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង០១:០០នាទីរំលងអាធ្រា ត្រ ចំណុចផ្ទះជួល  ផ្លូវ៥៣បេតេ ភូមិ ក្បាលទំនប់  សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ ខណៈដែលជនរងគ្រោះជិះម៉ូតូម៉ាកស្ទេប ពណ៍ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1N 4914 និង កាបូបស្ពាយ មានលុយដុល្លារ ១៧៥០០ដុល្លារ និងលុយចិនគិតជាលុយដុល្លារប្រហែល៥០០ដុល្លារ មកទុកនៅផ្ទះមិត្តភក្កិជាជមនជាតិចិន ហើយចេញទៅដើរលេង ។

សម្ភារ:បាត់បង់: កាបូបស្ពាយមានលុយដុល្លារ១៧៥០០ដុល្លា និងលុយចិនគិតជាលុយដុល្លារប្រហែល៥០០ដុល្លារ ។ បច្ចុប្បន្នជន សង្ស័យ បាននិង កំពុងឃុំខ្លួននៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

នគរបាល​ប៉ុស្តិ៍ បឹង​ទំពុន​ឃាត់ខ្លួន​ ជនសង្ស័យម្នាក់​ពាក់ព័ន្ឋ​ លួច​កាបូប​លុយ​