លោក ឡូ យុយ និងក្រុមការងារ នាំថវិកា លោក អ៊ិត សំហេង ផ្តល់ជូនសាលា បឋមសិក្សាទួលស្លែង

ភ្នំពេញ៖ លោក អ៊ិត សំហេង ប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយមូលដ្ឋាន ខណ្ឌចំការមន នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ នេះ បានចាត់តំាង ឲ្យក្រុមការងារ នាំថវិកាមួយចំនួនជូន ដល់នាយកសាលាបឋមសិក្សា ទួលស្លែង ដើម្បីយកថវិកា ទំាងនេះធ្វើការថែទំា និងសំអាតទីធ្លាសាលារៀន បង្កើនសោភ័ណ្ឌភាព  សម្រាប់បរិយាកាសល្អ ដល់ក្មេងៗក្នុងការរៀនសូត្រ ប្រចាំថ្ងៃ។

ថវិកាដល់ផ្តល់ជូននាយកសាលាបឋមសិក្សាទួលស្លែង នាព្រឹកថ្ងៃទី១៩ ខែធ្នូ នេះ មានចំនួន ១២០ម៉ឺនរៀល (៣០០ ដុល្លារ) ដែលពំានំាតាមរយៈលោក ឡូ យុយ សមាជិកក្រុមប្រឹក្សា រាជធានីភ្នំពេញ លោក ហ៊ុយ ហាន់សុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងសមាជិកក្រុមប្រឹក្សាខណ្ឌចំការមន សមាជិកក្រុម ប្រឹក្សា សង្កាត់ទួលស្វាយព្រៃទី១ ផងដែរ។

ការផ្តល់ជូនថិវកានេះ ធ្វើឡើងឆ្លើយតបតាមសំណើរ របស់លោកនាយកសាលាបឋមសិក្សាទួលស្លែង ដែលបាន ស្នើសុំលោក អ៊ិត សំហេង ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខណ្ឌចំការមន ដើម្បីយកថវិកាទំាងនេះ ធ្វើការថែទំា សំអាតទីធ្លាសាលារៀប និងរៀបចំហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនផងដែរ៕